(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, , លោក ពោជ លីគឹមហ៊ុន និងលោក វៃ ជីវ័ន្ត៖
* ព័ត៌មានជាតិ (Cambodia News)
១៖ កិច្ចសម្ភាសន៍ពិសេស៖ លោក រដ្ឋា វិសាល ទម្លាយរឿងរ៉ាវលម្អិតអំពីការប៉ុនប៉ងតាមបាញ់សម្លាប់លោក ជុន ច័ន្ទបុត្រ ពីសំណាក់ CIA អាមេរិក ដោយសារអ្វី ?
២៖ ខ្មែរនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ចេញសេចក្តីថ្លែងការណ៍អរគុណសម្តេចតេជោ ដែលអនុញ្ញាតឲ្យជួបសំណេះសំណាល
៣៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់បញ្ជូលមន្រ្តី-បុគ្គលិកស៊ីម៉ាក់ទាំងអស់ ក្នុងក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ
៤៖ កម្ពុជា និងរុស្ស៊ី ចុះកិច្ចព្រមព្រៀងលេីពិធីសារស្ដីពីកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការកណ្ដាលរៀបចំការបោះឆ្នោតរុស្សុី និង គ.ជ.ប
៥៖ តុលាការសម្រេចឃុំខ្លួនឃាតកដែលសម្លាប់ស្ដ្រីម្នាក់ រួចញាត់ចូលក្នុងធុងទឹកកក, តាមច្បាប់ឃាតកនេះ អាចនឹងត្រូវដាក់ពន្ធនាគារអស់មួយជីវិត
៦៖ កម្ពុជា មានផ្លូវជិះកាត់ពីក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឆ្ពោះមកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងហើយ ជាផ្លូវកាត់ចំកណ្តាលប្រទេសតែម្តង
៧៖ ADB គ្រោងចំណាយប្រាក់៦០លានដុល្លារ បង្កើតគម្រោងថ្មី «អភិវឌ្ឍន៍ជំនាញសម្រាប់ការប្រកួតប្រជែង» នៅកម្ពុជា
* ព័ត៌មានអន្តរជាតិ ( International News)
១៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក «ត្រៀមរៀបចំសមយុទ្ធប្រចាំឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមេសា» ក្រោមក្រសែភ្នែកកូរ៉េខាងជើង!
២៖ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជួបប្រជុំគ្នារឿងរៀបចំឱ្យលោក ដូណាល់ ត្រាំ ជួបលោក គីម ជុងអ៊ុន
៣៖ មហាយក្សចិនព្រមានប្រើយោធាដោះស្រាយបញ្ហា ជាមួយកោះតៃវ៉ាន់ ប្រសិនបើព្រឹទ្ធសភាអាមេរិក យល់ព្រមច្បាប់ធ្វើដំណើររវាងកោះតៃវ៉ាន់នោះ!
៤៖ ចិន និងអ៊ីរ៉ង់នំាគ្នាអបអរ រីឯអឺរ៉ុបនៅស្ងៀមមិនទាន់អបអរ ជ័យជម្នះរបស់លោក ពូទីន ឡើយ
៥៖ ក្រោយជាប់ឆ្នោតក្តៅៗ «លោក ពូទីន ប្រកាសកាត់បន្ថយថវិកាជាតិសម្រាប់យោធា និងផ្តោតសំខាន់លើបញ្ហាផ្ទៃក្នុងប្រទេសជាតិវិញ»
៦៖ ទ័ពអាកាសអាមេរិក «ត្រៀមបំពាក់អាវុធឡាស៊ែរថ្មី លើយន្តហោះចម្បាំង F-15» ដ៏មានអានុភាពបំផុត!
៧៖ នាយករដ្ឋមន្ត្រីចិន៖ «សង្គ្រាមពាណិជ្ជកម្ម ចិន-អាមេរិក នឹងគ្មានអ្នកឈ្នះនោះឡើយ»
៨៖ ហួសពេលចរចាហើយ! សហរដ្ឋអាមេរិក «បន្ថែមទណ្ឌកម្មធ្ងន់ធ្ងរជាងមុន» លើវេណេស៊ុយអេឡា ៕