(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងលោក សក់ ចន្ទ័កញ្ញារិទ្ធ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌសែនសុខ និងជាអភិបាលរងខណ្ឌ រួមជាមួយក្រុមការងារចុះមូលដ្ឋានខណ្ឌ និងមន្រ្តីសាលាខណ្ឌ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនលោក គង់ សៅ មេភូមិស្លែងរលើង ដែលមានជំងឺប្រចាំកាយ ស្ថិតនៅគេហដ្ឋាន ភូមិស្លែងរលើង សង្កាត់អូរបែកក្អម។

ជាមួយនេះលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ បានជូនថវិកាផ្ទាល់ខ្លួនចំនួន១៥០ដុល្លារ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគដូចជាអង្ករ៥០គីឡូ ទឹកបរិសុទ្ធ ២ កេស ទឹកផ្លែឈើ ២ កេស ទឹកស៊ីអ៊ីវ ១ យួរ ទឹកត្រី១យួរ ជូនដល់លោកមេភូមិផងដែរ៕