(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,០៨៨ គ្រឿងរកឃើញល្មើសច្បាប់៣៤២គ្រឿង (ម៉ូតូ៧៤ភាគរយ) អប់រំ២២១គ្រឿង និងផាកពិន័យ១២១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២០ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួ៧០២គ្រឿង អប់រំ៥៤គ្រឿង និងផាកពិន័យចំនួន៥៤គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៨៥៦គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨៥,៣៨២គ្រឿង រកឃើញយានយន្តល្មើស ៩,៥៤៨(ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ៥,៦៣៧គ្រឿង និងផាកពិន័យ៣,៩១១រឿង
(ម៉ូតូ៩៦ភាគរយ)៕