(ភ្នំពេញ)៖ តើបុរសសម័យថ្មី គួរជ្រើសរើសប្រភេទនាឡិកាដៃបែបណា ដែលមានតម្លៃសមរម្យ ទាន់សម័យនឹងទាក់ទាញបំផុត? ជម្រើសដ៏ល្អសម្រាប់បុរសសម័យថ្មី គួរតែកុំមើលរំលងប្រភេទនាឡិកាដៃម៉ាក Victorinox INOX ដែលជាម៉ាកថ្មី ជាមួយតម្លៃយ៉ាងសមរម្យ។
នាឡិកាម៉ាក Victorinox INOX ជាប្រភេទនាឡិកដៃដែលមានដើមកំណើត មកពីម៉ាក Victorinox នៅក្នុងប្រទេសស្វីស ជាម៉ាកល្បីយូរលង់ណាស់មកហើយ បូកផ្សំជាមួយការច្នៃប្រឌិតខ្ពស់ និងរចនាម៉ូដស្រស់ស្អាត។ ដែលបច្ចុប្បន្ននេះ នាឡិកាដៃម៉ាក Victorinox បានចរាចរណ៍ទូទាំងប្រទេសលើសកលលោក។
ទោះបីជានាឡិកាម៉ាក Victorinox INOX ទើបនឹងមានវត្តមានលើពិភពលោកនេះក្ដី ប៉ុន្ដែអត្រានៃការលក់នៅលើទីផ្សារវិញហាក់ឡើងខ្ពស់ ព្រោះនាឡិកានេះបានផ្ដោតខ្ពស់ទៅលើ ការចនាម៉ូដ និងគុណភាព ដែលធ្វើឲ្យអតិថិជនជាច្រើនជឿជាក់ទ្វេឡើង។ អ្វីដែលពិសេសជាងនេះទៀតនោះ សម្រាប់បុរសសម័យថ្មីនៅកម្ពុជា ក៏អាចរកជាវនាឡិកាដៃនេះបានដែរ៕