(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (សសសក) នឹងរៀបចំសិក្ខាសាលាស្តីអំពី «និន្នាការ និងបច្ចេកវិទ្យាក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន» ដែលប្រព្រឹត្តទៅនៅទីស្តីការ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃនេះ។

គោលបំណងនឹងសិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយដល់ប្រព័ន្ធផ្សព្វផ្សាយនានាដូចជា៖ កាសែត វិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី គេហទំព័រ និងបណ្តាញសង្គមជាដើម បានស្វែងយល់ពីនិន្នាការបច្ចុប្បន្ន និងទៅអនាគតនៃការអភិវឌ្ឍនរបស់បច្ចេកវិទ្យាថ្មីៗ៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖