(សៀមរាប)៖ បន្ទាប់ពីសម្ពោធអាគារសិក្សា នៅសាលាឋមសិក្សាសំរោងខ្នារពោធិ៍ រួចមក លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ បាននាំប្រតិភូទៅមើលផ្ទះចំនួន២ខ្នង និងអណ្ដូងទឹកចំនួន២ ដែលពួកគាត់បានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគមន៍ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តពេលកន្លងមក។
ក្នុងឱកាសនោះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានផ្ដល់ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ នៅឃុំកៀនសង្កែ និងឃុំដំដែកថ្មី ចំនួន ៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ១ការ៉ុង និងមី១កេស។
ដោយឡែកម្ចាស់ផ្ទះទាំង២ ម្នាក់ៗទទួលបានអង្ករ២ការ៉ុង និងមី២កេស ព្រមទាំងបានចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំខ្ចាស់ ចំនួន៦៨គ្រួសារ ក្នុងគ្រួសារទទួលបានមី១កេសផងដែរ៕