(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ តំណាងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ សហការជាមួយក្រុមហ៊ុនលំនៅដ្ឋានអារ៉ាខាវ៉ា បានរៀបចំសិក្ខាសាលាផ្តល់ព័ត៌មានបន្ថែម ស្តីពីគម្រោងលំនៅដ្ឋានអារ៉ាខាវ៉ា។
លោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅដ្ឋាន ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានក្រើនរំលឹកដល់ ក្រុមហ៊ុនអារ៉ាខាវ៉ា ត្រូវសាងសង់លំណងលំនៅដ្ឋាន ឲ្យស្របទៅតាមស្តង់ដារគុណភាព ដើម្បីធានាគុណភាពជូនប្រជាពលរដ្ឋដែល ស្នាក់នៅក្នុងសំណង់អគារនេះផងដែរ។
សម្រាប់ការសាងសង់វិញលោក បេងហុង សុជាតិ ខេមរ៉ូ ក៏បានជំរុញឲ្យក្រុមហ៊ុនបានសហការ ជាមួយក្រុមហ៊ុនដែលមានបទពីសោធន៍ ក្នុងការងារសាងសង់លំនៅដ្ឋាន ច្នៃម៉ូតឲ្យមកធ្វើការតាមដានមើលថាតើក្រុមហ៊ុន ដែលទទួលធ្វើការសាងសង់នឹងត្រូវការគម្រោង ឬអត់ហើយនេះគឺជាការធានានូវសុវត្តិភាព មួយទៀតនៅក្នុងការរស់នៅរបស់យើង ហើយក្រោយពេលបញ្ជាប់គម្រោងសាងសង់ ត្រូវធានាឲ្យបាននូវសុវត្តិភាព និងផាសុខភាព។
លោកក៏បានសំណូមពរឲ្យក្រុមហ៊ុន ត្រូវមានគោលការណ៍ចាំបាច់ចំនួន៤ ដើម្បីធានាដល់អតិថិជនរួមមាន៖
ទី១៖ គម្រោងចាំបាច់ត្រូវតែគុណភាព ហើយដើម្បីធានាបានគុណភាព យើងត្រូវឆ្លងកាត់៣ តំណាក់កាលទៀត មាន១ ការងារ ច្នៃម៉ូតមានន័យថា កាច្នៃម៉ូតត្រូវតែសហការ ជាមួយអ្នកដែលមានជំនាញច្បាស់លាស់ក្នុងការមកច្នៃម៉ូត
ទី២៖ ក្រុមហ៊ុនមេត្តាសហការជាមួយធានាគារជាដៃគូរ ដើម្បីធ្វើការចរចាជួយដល់មន្រ្តីរាជការ ឲ្យលោកទទួលបានកម្ចី ដើម្បីទិញផ្ទះដែលមានការប្រាក់ទាប
ទី៣៖ សូមឲ្យចរចាជាមួយធានាជាដៃគូរ ផ្តល់ការកម្ចីដែលមានរយៈពេលវែង ដើម្បីជួយសម្រួលដល់ បញ្ហាប្រាក់ខែ របស់មន្ត្រីរាជាការនាពេលជាក់ស្តែង
ទី៤៖ ស្នើរសុំឲ្យការសាងសង់នេះប្រកបដោយគុណភាពទាំងបញ្ហាទៅលើសំណង់ និងបញ្ហាប្រព័ន្ធទឹកនៅក្នុងគេហដ្ឋាននោះផងដែរ៕