(ភ្នំពេញ)៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពីម្សិលមិញ បានចេញព្រះរាជក្រឹត្យមួយ បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» ជូនដល់ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
ការត្រាស់បង្គាប់តែងតាំងនេះ បានធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖