(ភ្នំពេញ)៖ តារាចម្រៀងពន្លកថ្មី លោក ដេវីត ឆ័យ ក្រោយពីបង្ហាញបទចម្រៀង២បទ ដែលជាស្នាដៃរបស់ខ្លួន ដែលមានចំណងជើងថា តាមរយៈបទ «ស្អប់ស្រីមាត់ដាច» ,បទ «រាំកន្រ្តាក់» រួចនិងទទួលបាកការគាំទ្រច្រើន បានធ្វើឲ្យលោកមានកូនចិត្ត បង្ហាញមហិច្ឆតា ចង់ក្លាយជាតារាល្បីស្នងតំណែង កំពូលតារាល្បីប្រចាំផលិតកម្មហង្សមាស គឺលោក ព្រាប សុវត្ថិ និង លោក ខេមរ: សេរីមន្ត ទៅវិញ។
តារាចម្រៀង Original Song ដែលមានសមត្ថភាពតាក់តែងនិពន្ធនិង បកស្រាយចម្រៀងដែលជាស្នាដៃកូនខ្មែរ លោក ដេវីតឆ័យ ដែលមានស្រុកកំណើត នៅបន្ទាយមានជ័យ បានបង្ហើបពីមហិច្ឆតាថា លោកកំពុងតែប្រឹងប្រែង ផលិតបទចម្រៀងស្នាដៃរបស់ខ្លួនជាបន្ត ឲ្យច្រើនបន្ថែមទៀត ដើម្បីបន្តបោះជំហ៊ានទៅរកភាពជោគជ័យ ហើយអ្វីដែលជាមហិច្ឆតា និងជាក្តីស្រមៃគឺចង់ក្លាយជាអ្នកស្នងតំណែង តារាល្បីទាំង២រូបខាងលើ។
តារាចម្រៀង លោក ដេវីត ឆ័យ មានស្រុកកំណើត បន្ទាយមានជ័យ ហើយរយៈពេលដែលលោកប្រឡូកសិល្បៈ លោកបានតាក់តែងផលិតបទចម្រៀងជាច្រើន ហើយទស្សនិកជនស្គាល់លោកច្រើនតាមរយៈបទ «ស្អប់ស្រីមាត់ដាច» ,បទ «រាំកន្រ្តាក់» និងបទថៃ «សាំងម៉ា»៕