(ឧត្តរមានជ័យ)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ចរន្តអគ្គិសនីនៅក្នុងឃុំបុស្សស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១៩ ខែមីនា វេលាម៉ោង ១៦៖២៤នាទី ត្រូវបានកាត់ផ្តាច់ដោយសារតែប្រជាពលរដ្ឋដុតព្រៃហើយឆេះរាលដល់ខ្សែបណ្តាញបញ្ជូនអគ្គិសនី។
ទោះបីជាយ៉ាងណាក្រុមការងារបច្ចេកអគ្គិសនីកម្ពុជា ចុះជួសជុល និងតភ្ជាប់ចរន្តជូនប្រជាពលរដ្ឋប្រើឡើងវិញនៅវេលាម៉ោង ១៩៖០០នាទីថ្ងៃដដែលនោះ។ អគ្គិសនីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕