(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៥,២៦៦គ្រឿងរកឃើញល្មើសច្បាប់៦៤៤គ្រឿង (ម៉ូតូ៧៤ភាគរយ) អប់រំ៤៨៨គ្រឿង និងផាកពិន័យ១៥៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៩ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួ២,១៧៧គ្រឿង អប់រំ១៩៩គ្រឿង និងផាកពិន័យចំនួន៧០គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨២,៣៧៤គ្រឿង រកឃើញយានយន្តល្មើស ៩,២០៦គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ៥,៤៦១គ្រឿង និងផាកពិន័យ៣,៧៩០រឿង(ម៉ូតូ៩៦ភាគរយ)៕