(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, , លោក ពោជ លីគឹមហ៊ុន, កញ្ញា កុសល ជីឡាង និងលោក វៃ ជីវ័ន្ត៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុប្រទេសវិញហើយ ដោយនាំមកជាមួយប្រយោជន៍សម្រាប់ជាតិជាច្រើនផងដែរ
២៖ VOA កែតម្រូវអត្ថបទរបស់ខ្លួនឡើងវិញ ក្រោយទទួលការប្រតិកម្មពីអង្គភាពព័ត៌មាន Fresh News និងលើកឡើងថា ខ្លួនមើលច្រឡំចុចមើលមិនអស់
៣៖ ចេញលក់ជាផ្លូវការនៅថ្ងៃនេះហើយ ! សៀវភៅ «កម្រងអត្ថបទវិភាគនយោបាយ» ដែលចងក្រងចាប់ពីការលាលែងតំណែងរបស់លោក សម រង្ស៊ី រហូតដល់ការរំលាយគណបក្សសង្រ្គោះជាតិ
៤៖ អ្នកនាំពាក្យក្រសួងការងារថ្កោលទោស លោកស្រី មួរ សុខហួរ និងអ្នកនយោបាយណា ដែលអំពាវនាវឲ្យបរទេសឈប់ទិញទំនិញពីកម្ពុជា
៥៖ តំណាង គ.ជ.ប កម្ពុជា ចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីរុស្ស៊ី សម្រាប់អាណត្តិថ្មី
៦៖ ស្ពានអាកាសស្តុបផ្សារដីហ៊ុយ នឹងដាក់ឲ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ
៧៖ ព័ត៌មានលម្អិត៖ អំពើឃាតកម្មកាប់សម្លាប់ស្រ្តីម្នាក់ញាត់ចូលធុងទឹកកក រួចទៅយកបោះចោលនៅគល់ស្ពានព្រះគន្លង ខេត្តកណ្តាល
៨៖ អគ្គិភ័យឆេះផ្សារច្បារអំពៅ គិតជាទឹកប្រាក់អស់ប្រមាណ៤លានដុល្លារ ស្នើ៥៨៨តូប, អាជ្ញាធររាជធានីភ្នំពេញ កំពុងមមាញឹកសាងសង់ដំបូលរួម តាមសំណើររបស់អាជីវករ
៩៖ មន្រ្តីជាន់ខ្ពស់អន្តោប្រវេសន៍៖ កម្លាំងជំនាញកំពុងប្រឹងប្រែង ចាត់ការលើជនបរទេសជាង១០ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា មិនមានប័ណ្ណស្នាក់នៅ និងសៀវភៅការងារ
* ព័ត៌មានអន្តរជាតិ ( International News)
១៖ លទ្ធផលបឋមបង្ហាញថា លោក វ៉្លាឌីមៀ ពូទីន ជាអ្នកឈ្នះឆ្នោត ជាមួយសំឡេងគាំទ្រ ៧៦.៦ភាគរយ!
២៖ ប្រធានាធិបតីចិន ផ្ញើសារអបអរលោក វ្ល៉ាឌីមៀ ពូទីន ដែលបានឈ្នះឆ្នោត យ៉ាងភ្លូកទឹកភ្លូកដី!
៣៖ លោក ពូទីន៖ «វាមិនសមហេតុផលទាល់តែសោះ ដែលចោទថា រុស្ស៊ីជាអ្នកលួចបំពុល អតីតមន្ត្រីចារកម្មសម្ងាត់»
៤៖ មហាយក្សចិន «បញ្ចេញប្រតិកម្មខ្លាំងៗ និងព្រមានឆ្លើយតប» ចំពោះច្បាប់ធ្វើដំណើររវាង អាមេរិក-កោះតៃវ៉ាន់!
៥៖ ប្រធានាធិបតីចិន លើកស្ទួយទីប្រឹក្សាសេដ្ឋកិច្ចផ្ទាល់របស់លោក ឲ្យឡើងធ្វើជាឧបនាយករដ្ឋមន្ត្រី!
៦៖ ព្រឹទ្ធសមាជិកចេញមុខព្រមាន ដូណាល់ ត្រាំ ទុកជាមុន មិនឲ្យបណ្តេញលោក Mueller ម្នាក់ទៀតឡើយ!
៧៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ទទួលបានតំណែងថ្មីមួយទៀត គឺជាទីប្រឹក្សារដ្ឋចិន!
៨៖ មេធាវីសេតវិមាន៖ លោក ដូណាល់ ត្រាំ គ្មានបំណងដេញលោករដ្ឋអាជ្ញាពិសេស ចេញពីតំណែងនោះឡើយ! ៕