(ព្រៃវែង)៖ ក្រុមអ្នកចម្រៀងល្បីៗជាច្រើន ទាំងចាស់ និងថ្មី នៅក្នុងផលិតកម្មថោន នាថ្មីៗនេះ បានចូលរួមក្នុងការប្រគំតន្រ្តីឯកជនមួយ ដែលរៀបចំដោយក្រុមហ៊ុនគូប៊ូតា នៅក្នុងទឹកដីខេត្តព្រៃវែង។ តារាចម្រៀងល្បីៗទាំងនោះ កញ្ញា មាស សុខសោភា, លោក ម៉ៅ ហាជី, លោក ករុណាពេជ្រ, កញ្ញា លី អីវ៉ាធីណា, លោក ហាក់ រីខត រួមទាំងតារាថ្មីៗមួយចំនួនទៀត។
ក្រុមតារាចម្រៀងថ្មីចាស់ទាំងនោះ បានទៅចូលរួមបង្កភាពកម្សាន្តសប្បាយដល់ប្រជាពលរដ្ឋខេត្តព្រៃវែង តាមរយៈការប្រគុំតន្ត្រីZT ដែលបានចាប់ផ្តើមទន្ទឹមគ្នានៅតាមបណ្តាខេត្តមួយចំនួនទៀត។ ប្រជាពលរដ្ឋនៅខេត្តព្រៃវែងជាច្រើន បានចូលរួមគាំទ្រ សម្រាប់ការប្រគំតន្រ្តីនេះ។
ការប្រគំតន្រ្តីនេះ ក៏ជាការបង្កើតឡើងដើម្បីអបអរម៉ាស៊ីនម៉ាស៊ូតគូបូតា ZT ស៊េរីថ្មី ដែលមាន២ប្រភេទ គឺ ZT ស្តង់ដារ មានថាមពលចាប់ពី១០ រហូតដល់ ១៥.៥ កំលាំងសេះ និង ZT Pro មានថាមពលចាប់ពី ១០រហូតដល់ ១៥.៥ កំលាំងសេះ ដែលមានរន្ធដោត USB សម្រាប់សាកថ្មទូរស័ព្ទ និងភ្លើងស៊ីញ៉ូឆ្វេងស្តាំ។
កន្លងទៅក្រុមហ៊ុននាំចូលផលិតផលកសិកម្មនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ គោលដៅធំបំផុតរបស់ក្រុមហ៊ុន គឺជំរុញការលក់ផលិតផលដ៏មានគុណភាពរបស់ខ្លួនទៅកាន់កសិករ៕