(ភ្នំពេញ)៖ សំឡងហ៊ោកញ្ជៀវរបស់អ្នកចូលរួម ប្រមាណជិត២០០នាក់ បានបន្លឺឡើងយ៉ាងកងរំពង នៅក្នុងរោងកុន Major Cineplex ក្នុងផ្សារទំនើបអ៊ីអន នៅពេលដែលស្រីស្អាតក្រុមរាំ OMG ទាញផ្ទាំងសំពត់សចេញ ដើម្បីបង្ហាញរូបរាងដ៏ស្រស់សង្ហាររបស់ម៉ូតូ Honda BeAT ស៊េរីថ្មី កាលពីពេលថ្មីៗកន្លងមកនេះ។ ម៉ូតូ Honda BeAT ស៊េរីថ្មីស័ក្តិសមបំផុតសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសយុវវ័យ ដែលមានបីពណ៌សម្រាប់ជ្រើសរើស គឺមានព័ណ៌ក្រហម-ស ដ៏ស្រស់សង្ហា, ពណ៌ខៀវ-ស ដ៏សែនទាក់ទាញ និង ព័ណ៌ខ្មៅ-ផ្កាឈូក ដ៏សែនសិចស៊ី ។
ម៉ូតូ Honda BeAT ស៊េរីថ្មីមានលក្ខណៈពិសេសជាច្រើនដូចជា Idling Stop System: ជាបច្ចេកវិទ្យាដែលផ្អាកដំណើរការម៉ាស៊ីន បណ្តោះអាសន្ន នៅពេលទោចក្រយានយន្ត ឈប់ចំនួន៣វិនាទី និងគ្រាន់តែមួលហ្គែម៉ាស៊ីន នឹងដំណើរការដោយស្វ័យប្រវត្តិ ជួយសន្សំសំចៃប្រេងសាំង និងថវិកា។
Top Fuel Consumption: សន្សំសំចៃប្រេងឥន្ធនៈខ្ពស់ដល់ទៅ ៦៣.៧គម/លីត្រ ដែលបានសាកល្បងតាមរយៈ ECE40MODE ដោយវិស្វករហុងដា។
Tubeless Tire and Wheel Design: ប្រភេទកង់មិនប្រើពោះវៀន ធន់ក្នុងការប្រើប្រាស់ និងសុវត្ថិភាពខ្ពស់ក្នុងពេលបើកបរ។
ACG Starter: ជាបច្ចេកវិទ្យាទំនើបបញ្ឆេះម៉ាស៊ីនដោយគ្មានសំលេងនឹងរំញ័រ។ Secure Key Shutter: សោរបំពាក់ដោយសន្ទះការពារដែលមានសុវត្ថិភាពខ្ពស់។
Side-Stand Switch: នៅពេលដែលដាក់ជន្ទល់ម៉ាស៊ីនម៉ូតូបញ្ឈប់ដោយស្វ័យប្រវត្តិ បង្កើនភាពកក់ក្តៅ និងសុវត្ថិភាពទ្វេដង។ Headlight: ចង្កៀងមុខភ្លឺច្បាស់ល្អលើគ្រប់ដងវិថី ព្រមជាមួយការរចនាដ៏រស់រវើក។ Big U-Box: ឃ្លុបដាក់សំភារៈក្រោមកែបទំហំ10.8លីត្រ រិតតែពេញចិត្ត។ New Dynamic Sporty Sticker: តែមថ្មី! រចនាដោយហ្គ្រាហ្វិចម៉ូដថ្មី បែបរស់រវើក Dynamic Sporty សាកសមឥតទាស់។
និងលក្ខណៈពិសេសៗជាច្រើនយ៉ាងទៀត សាកសមជាម៉ូតូសម័យថ្មីទំនើប និងទាន់សម័យ។ ម៉ូតូ Honda BeAT ស៊េរីថ្មី ដ៏ស៊ីវិល័យនេះនឹងមានដាក់លក់នៅបណ្តាសាខាហុងដា និងអនុសាខាទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនគ្រប់រូប និងគ្រប់វ័យ។
លោក អ៊ិនថានុន ឈុំឆៃ (Mr. Inthanon Chomchai) ប្រធានចាត់ការទូទៅ នៃផ្នែកលក់របស់ក្រុមហ៊ុន អិន ស៊ី អិច ខូអិលធីឌី (N.C.X. Co,. LTD) ដែលជាក្រុមហ៊ុននាំចូលម៉ូតូ
ហុងដានេះ បានថ្លែងថា «ពួកយើងរំពឹងថា ម៉ូតូសេរីថ្មីនេះនឹងទទួលបានការគាំទ្រ ពីអ្នកប្រើប្រាស់ទូទាំងប្រទេស ព្រោះម៉ូតូ Honda BeAT ស៊េរីថ្មីនេះនឹងបំពេញតម្រូវការអ្នកប្រើប្រាស់ ជាមួយចំណុចពិសេសៗជាច្រើន ដែលបំពាក់នៅលើតួម៉ូតូទាំងមូល។ ម្យ៉ាងទៀត ដោយសារតែម៉ូតូម៉ាក Honda BeAT នេះទើបតែឈានចូលទីផ្សារបាន រយៈពេលមួយឆ្នាំ ប៉ុន្តែទទួលបានការគាំទ្រយ៉ាងខ្លាំងរួចទៅហើយ។ ខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់អ្នកប្រើប្រាស់ ដែលតែងតែគាំទ្រម៉ូតូម៉ូឌែល Honda BeAT នេះ និងក៏ដូចជាម៉ូដែល ផ្សេងៗទៀតរបស់ក្រុមហ៊ុន»៕