(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការចំណាយសម្រាប់បងប្អូន ដែលត្រូវធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ រហូតអស់សំបុត្រ។
ក្រុមការងាររបស់ GANZBERG UBER BUS ដែលជាកម្មវិធីចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ របស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានឲ្យដឹងថា ទិសដៅចេញដំណើររបស់ឡានក្រុងមនុស្សធម៌ពួកគាត់ នឹងធ្វើដំណើរទៅកាន់៧ទិសដៅផ្សេងៗគ្នា ដោយក្នុងនោះមាន៖
១. ខេត្តកំពង់ស្ពី និង ខេត្តព្រះសីហនុ ដោយធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៤
២. ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង និង ខេត្តបន្ទាយមានជ័យ ដោយធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥
៣. ខេត្តកំពង់ធំ និង ខេត្តសៀមរាប ដោយឆ្លងកាត់ផ្លូវជាតិលេខ ៦
៤. ធ្វើដំណើរទៅកាន់ក្រុងប៉ោយប៉ែត តាមផ្លូវជាតិលេខ ៥
៥. ខេត្តព្រះវិហារ និង ស្រុកស្រអែម ដោយឆ្លងកាត់តាមផ្លូវជាតិលេខ ៦ និង ៦២
៦. ធ្វើដំណើរទៅកាន់ស្រុកអន្លង់វែង ដោយឆ្លងកាត់តាមផ្លូវជាតិលេខ ៦ និង ៦៤
៧. ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ស្រុកឆ្លូង, ក្រចេះ, និងខេត្តស្ទឹងត្រែង ដោយឆ្លងកាត់ផ្លូវជាតិលេខ ៨
គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនស្រាបៀរ GANZBERG ធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ដើម្បីជួយសម្រាលបន្ទុកចំណាយធ្វើដំណើរទៅកាន់ស្រុកកំណើត ហើយឡានក្រុង GANZBERG នឹងចេញដំណើរនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នេះដោយឡានក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប ប៉ោយប៉ែត ព្រះវិហារ ស្រុកស្រអែម ស្រុកអន្លង់វែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ស្រុកឆ្លូង ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
ព័ត៌មានបន្ថែមទំនាក់ទំនង៖ 078 340 507 / 087 5555 89 / 096 28 22226៕