ភ្នំពេញ)៖ ដោយសារតែសម័យនេះ គឺជាសម័យបច្ចេកវិទ្យា ក្រៅពីម៉ូដសម្លៀកបំពាក់ កាបូប ស្បែកជើង របស់របរតុបតែងខ្លួន តារាល្បីៗជាច្រើន ក៏និយមបង្ហាញភាពលេចធ្លោរបស់ខ្លួនតាមរយៈ ឧបករណ៍បច្ចេកវិទ្យាទំនើបដូចជាទូរស័ព្ទដៃ ជាដើម។
ជាទូទៅ គេឧស្សាហ៍ឃើញតារាថៃជួរមុខជាច្រើននិយមបង្ហោះរបស់ប្រើប្រាស់ផ្ទាល់ខ្លួនទាំងនោះ នៅក្នុងគណនីអ៊ីនស្តាក្រាម និងលើបណ្តាញសង្គមហ្វេសប៊ុក ដូចជា៖ កញ្ញា Yaya, កញ្ញា Davikah, កញ្ញា Jannine Weigel និងលោក Nadech Kugimiya ដែលបង្ហោះទូរស័ព្ទដៃម៉ាក OPPO ដែលខ្លួននិយមប្រើ។
បើនិយាយពីតារាស្រីស្រស់ស្អាត នៅប្រទេសថៃ គេពិតជាមិនអាចបំភ្លេចនូវកញ្ញា Davikah ដែលជាតារាសម្តែង និងជាតារាម៉ូដែលកំពុងតែល្បីឈ្មោះពេញទាំងផ្ទៃប្រទេស។ ទូរស័ព្ទមួយគ្រឿងដែលនៅកៀកកិតនឹងកញ្ញា Davikah គ្រប់ពេលវេលាមិនថាជាពេលជួបជុំមិត្តភក្ត ហាត់កីឡា និងដំណើរកម្សាន្តនៅក្រៅប្រទេស នោះគឺ OPPO R9s ក្រហម។ ជាក់ស្តែកនៅក្នុងដំណើរកម្សាន្តទៅទីក្រុងប៉ារីសកាលពីចុងឆ្នាំ២០១៧ កន្លងទៅនេះ គេឃើញនាងបានបង្ហោះរូបថតនៅក្នុងអ៊ីនស្តាក្រាមដោយឈរថតស៊ែលហ្វីជាមួយនឹង OPPO R9s ពណ៌ក្រហមនៅក្នុងដៃ។ ចំណែករូបថតមួយសន្លឹកទៀតនោះ កញ្ញា Davikah បានថតជាមួយមិត្តភ័ក្តរបស់នាងនៅកន្លែងហាត់កីឡាដោយប្រើទូរស័ព្ទ OPPO R9s ក្រហម។ មើលទៅនាងហាក់ដូចជាយកទូរស័ព្ទមួយគ្រឿងនេះទៅគ្រប់ទីកន្លែងប្រៀបបាននឹងមិត្តប្រុសទៅហើយ។
តារាស្រីថៃមួយរូបទៀត ដែលគេមិនអាចរំលងបាន ត្បិតរូបថតរបស់នាង មានស្ទើរតែគ្រប់ទីកន្លែងក្នុងក្រុងបាងកកនោះ គឺកញ្ញា Yaya ដែលជាតារាតារាសម្តែង និងជាតារាចម្រៀងកំពុងលេចធ្លោ។ កញ្ញា Yaya ត្រូវបានគេដឹងថា ជាតារាមួយរូបដែលចូលប្រើនូវផលិតផល ដែលមានស្លាកយីហោល្បីមកពីជុំវិញពិភពលោក បើនិយាយពីទូរស័ព្ទដៃវិញ គេក៏អាចដឹងថា នាងចូលចិត្តចូលម៉ាកអ្វីដែរ ព្រោះថាជាញឹកញយ នាងតែងផុសរូបថតរបស់នាង ជាមួយនឹងទូរស័ព្ទ OPPO F5 6GB នៅក្នុងគណនីយអ៊ីនស្តាក្រាម ដែលមានអ្នកគាំទ្ររហូតដល់ទៅជាង ៦លាននាក់។
មិនមែនមានតារាថៃទេ ដែលនិយមគាំទ្រផលិតផលរបស់ OPPO សូម្បីតែតារាចម្រៀងចិនតៃវ៉ាន ក៏គាំទ្រខ្លាំងណាស់ដែរ។ ជាក់ស្តែងលោក Jay Chou ដែលជាតារាចម្រៀង និងជាតារាសម្តែងល្បីល្បាញ ជិតពីរទស្សវត្សន៍ ក៏ត្រូវបានគេឃើញថា លោកនិយមប្រើទូរស័ព្ទ OPPO ផងដែរ។
បើក្រលេកមកប្រទេកម្ពុជាវិញ ក៏មានតារាមិនតិចទេ ដែលកំពុងប្រើទូរស័ព្ទដៃរបស់ OPPO មានដូចជា៖លោក ជា វណ្ណារិទ្ធ កញ្ញា សុខ សុម៉ាវត្តី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន លោក ចន អាឡិចហ្សា លោកស្តេប កញ្ញា រ៉េត ស៊ូហ្សាណា លោកឈឹម សក្កដា និងកញ្ញា ពេជ្រ សោភា ។
តារាដែលល្បីថាជាឧត្តមស្វាមី គឺលោកជា វណ្ណារិទ្ធ ធ្លាប់បានបង្ហោះរូបជាមួយភរិយា ដែលអ្នកទាំងពីរ សុទ្ធតែកាន់ទូរស័ព្ទដៃ OPPO យ៉ាងស្រស់ស្អាតទាំងពីរនាក់តែម្តង។ តាមការសង្កេតឃើញ លោក ជា វណ្ណារិទ្ធ និងភរិយា ប្រើទូរស័ព្ទដៃ OPPO ដើម្បីងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រ និងអតិថិជនរបស់ពួកគេ ជាពិសេស ដើម្បីថតរូបដ៏ច្បាស់ស្រស់ស្អាត បង្ហោះទៅក្នុងហ្វេសប៊ុក។
ចំណែកលោក ស្តេប និងកញ្ញា រ៉េត ស៊ូហ្សាណា ដែលជាដៃគូចម្រៀងវ័យក្មេងដ៏ស័ក្តិសមក្នុងទ្រនំហង្សមាស ក៏ប្រើទូរស័ព្ទដៃម៉ាក OPPO ផងដែរ ដោយពួកគេនិយមថតរូប Selfie និងប្រើប្រាស់ដើម្បីឆ្លើយឆ្លងជាមួយអ្នកគាំទ្រ មិត្តភក្តិ និងក្រុមគ្រួសារ។ មិនតែប៉ុណ្ណោះ លោក ស្តេប និងកញ្ញា រ៉េត ស៊ូហ្សាណា ក៏បានថតស្បតពាណិជ្ជកម្មដ៏គួរឲ្យទាក់ទាញសម្រាប់ទូរស័ព្ទ OPPO F5 ទៀតផង។
គេអាចនិយាយបានថាទូរស័ព្ទ OPPO ពិតជាទទួលបានការគាំទ្រខ្លំាង មិនថាជាតារាខ្មែរ ឬក៏តារាបរទេសឡើយ ដោយសារតែជាប្រភេទទូរស័ព្ទ ដែលមានភាពស៊ីវីល័យ ថតស៊ែលហ្វីបានច្បាស់ស្អាត ព្រមទាំងមានថ្មប្រើបានយូរ។ ចុះអ្នកទំាងអស់គ្នាវិញ ?
អ្នកណាខ្លះជាហ្វេនរបស់ OPPO!!