Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គភាពប្រតិកម្មរហ័ស បង្ហាញវីដេអូថ្មីមួយដែលបញ្ជាក់លម្អិត អំពីរឿងក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៊ី ចុះហត្ថលេខាកាត់ខេត្តខ្មែរចំនួន៤ ឱ្យជនជាតិភាគតិចវៀតណាម Degar គ្រប់គ្រង (Video Inside)

19-03-2018 14:54

(ភ្នំពេញ)៖ ក្រោយពីមានការបែកធ្លាយនូវអំពើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី លួចចុះហត្ថលេខាជាមួយមេដឹកនាំជនជាតិភាគតិចយួន Degar ឈ្មោះ កុក ស ដោយយល់ព្រមកាត់ខេត្តខ្មែរចំនួន៤ ប្រគល់ឱ្យជនជាតិភាគតិចយួន Degar កាន់កាប់ ដោយស្វ័យភាព នៅពេលដែលបក្សសង្គ្រោះជាតិឈ្នះឆ្នោតនោះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ អង្ភភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាអង្គភាពមួយធ្លាប់បានផលិតឯកសារវីដេអូជាច្រើន រួមទាំងការបំភ្លឺដ៏មុតស្រួចអំពីបញ្ហានយោបាយ បានចេញផ្សាយវីដេអូថ្មីមួយជុំវិញទង្វើក្បត់ជាតិនេះ មានចំណងជើងថា «ត្រកូលអ្នកនយោបាយក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ»។

សូមទស្សនាវីដេអូខាងក្រោមនេះ ដែលមានរយៈពេល ១៩នាទី និង​៤៦វិនាទី៖