(ភ្នំពេញ)៖ ម៉ូតូស៊េរីថ្មី Kawasaki Z250 ឆ្នាំ២០១៨ បានមកដល់កម្ពុជាហើយនៅពេលនេះ ដែលមានពណ៌ខ្មៅភ្លឺរលោង ចែងចាំង គុណភាពស្តង់ដារអន្តរជាតិ​ ជាម៉ាកល្បីពីប្រទេសជប៉ុន​ ជាមួយនឹងការរចនា ដ៏ល្អឥតខ្ចោះ ដោយផ្ដល់នូវភាពទាក់ទាញ ជាពិសេសគឺ​ បន្ថែមអំណាចដល់អ្នកបើកបរផងដែរ ។

ភាពអង់អាចដ៏ស្រស់ស្អាតរបស់ម៉ូតូ Kawasaki Z250 ឆ្នាំ២០១៨នេះ នឹងធ្វើឲ្យលោកអ្នកមានភាពជឿជាក់ មានទំនុកចិត្ដខ្ពស់ក្នុងការបើកបរគ្រប់ពេលវេលា ព្រោះម៉ូតូស៊េរីថ្មីនេះ ជាការច្នៃប្រឌិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដែលមានបំពាក់នូវឧបករណ៍ពិសេសៗ និងមានការរៀបចំ ប្រព័ន្ធសុវត្ថិភាព ត្រឹមត្រូវ​ បង្ករនូវ​ភាពងាយស្រួលក្នុងការបើកបរ គ្រប់កាលៈទេសៈ តម្លៃសមរម្យបំផុតសម្រាប់អតិថិជននៅកម្ពុជាយើង ។

លើសពីនេះទៅទៀត​ ដើម្បីជាការថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែគាំទ្រម៉ូតូ​ Kawasaki ក្នុងឆ្នាំ២០១៧កន្លងមកនេះ ក្រុមហ៊ុន​ Kawasaki Motors Cambodia នឹងផ្ដល់ជូននូវតម្លៃពិសេស ត្រឹមតែ​ ៤៩០០ដុល្លា​ តែប៉ុណ្ណោះ ។​

រួសរាន់ឡើង កុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតឲ្យសោះ !!