(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ អាជ្ញាធរជាតិអាវុធគីមី បានរៀបចំសិក្ខាសាលាមួយស្តីអំពី ពង្រឹងការយល់ដឹងទាក់ទងទៅនឹងផែនការឆ្លើយតបជាមួយនឹងសមាជិក CBRN Team (គីមី ជីវសាស្រ្ត វិទ្យុសកម្ម នុយគ្លេអ៊ែរ) មកពីបណ្តាអន្តរក្រសួងដែលជាសមាជិក ដើម្បីស្វែងរកចំណុចខ្វះខាត ដំណោះស្រាយ និងសំណើដែលពាក់ព័ន្ធជាមួយនឹង CBRN ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ទៅថ្ងៃអនាគត។
សិក្ខាសាលានេះ ទទួលបានការឧបត្ថមពីសំណាក់សហគមន៍អឺរ៉ុប និងប្រធានតំណាងគម្រោងលេខ៤៦។ អ្នកចូលរួមក្នុងកម្មពិធីនេះរួមមាន៖ ១-ឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិអាវុធគីមី ២-លោកស្រីឧត្តមសេនីយ៍ឯក ឈុំ ចរិយា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិអាវុធគីមី ៣៖ Mr John Jones ៤៖ Mrs Makalina និង ៥៖បណ្តាលអង្គភាពដែលពាក់ព័ន្ធ និងក្រសួងស៊ីវិល៕