Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងលោក ហ៊ុន ម៉ាណែត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលារៀន ដែលមានតម្លៃជិត៦ម៉ឺនដុល្លារ នៅឃុំទងស្រឡាច ស្រុកស្រីសន្ធរ ជាអំណោយរបស់​សម្ដេចតេជោ ហ៊ុន សែន

19-03-2018 11:38

(កំពង់ចាម)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាសាលារៀនមួយខ្នង មាន០៥បន្ទប់ ទទឹង០៩ម៉ែត្រ បណ្ដោយ៤៥ម៉ែត្រ ដែលត្រូវចំណាយថវិកាជាង៦ម៉ឺនដុល្លារ នឹងត្រូវដាក់សម្ពោធឲ្យចូលរៀន នាមុនខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ជាក់ស្ដែងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយស្រុកស្រីសន្ធរ តំណាងលោក ហ៊ុន ម៉ាណែត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលារៀនមួយខ្នង នៅភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកសន្ធរ ខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ លោក ឡូវ ហ៊ឹង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្ដិភាព ស្ថេរភាពនយោបាយ ធ្វើឲ្យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារល្អប្រសើរពីមួយថ្ងៃ ទៅមួយថ្ងៃ។

បន្ថែមពីនេះ លោកបានផ្ដាំផ្ញើថា សូមអាជ្ញាធរអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តច្បាប់ចរាចរណ៍ ឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្ដើមចេញពីការកាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយ សមត្ថកិច្ចលុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិឃុំ ដែលជិះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ៕