(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News សូមប្រកាសទាត់ចោលទាំងស្រុងចំពោះការផ្សាយរបស់សារព័ត៌មាន VOA (សម្លេងសហរដ្ឋអាមេរិក) ដែលបានចេញផ្សាយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ក្រោមចំណងជើងថា «ទូតអាមេរិកថាការថ្លែងរបស់លោក ហ៊ុន សែន ពាក់ព័ន្ធនឹងលោក ជុន ច័ន្ទបុត្រ និង កែម ឡី គឺជាការប្រមាថអាមេរិក»។
ដោយនៅក្នុងនោះអត្តបទនោះ VOA បានសរសេរយ៉ាងដូច្នេះថា «គេហទំព័រអង្គភាពព័ត៌មាន Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាល លោក ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យនេះ ក៏បានលុបចោលអត្ថបទមួយចំនួនដែលបានផ្សាយពីការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថា លោក ជុន ច័ន្ទបុត្រ ជាចារកម្មលោក និងអត្ថបទមួយចំនួនទៀតដែលផ្សាយថា លោក ជុន ច័ន្ទបុត្រ ស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ជួយដោយបារម្ភខ្លាចអាមេរិកសម្លាប់ដូចលោកបណ្ឌិត កែម ឡី ក៏ត្រូវបានអង្គភាពព័ត៌មានមួយនេះលុបចោលផងដែរ»។
ការចេញផ្សាយរបស់សារព័ត៌មាន VOA បែបនេះ, ត្រូវបានលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ថ្លែងឆ្លើយតបទៅវិញថា គឺជាការចេញ ផ្សាយដោយគ្មានយល់ដឹង និងស្រាវជ្រាវឲ្យបានច្បាស់លាស់ គឺផ្សាយខុសទាំងស្រុង។ អង្គភាពព័ត៌មាន Fresh News សូមជំរាបថា គ្មានហេតុផល ណាមួយសោះតែម្តង ដែលត្រូវលុបព័ត៌មាននេះចោល, វាជាព័ត៌មានដែលត្រូវបានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅប្រទេស អូស្រ្តាលី ក្នុងពិធីជួបសំណេះសំណាលចំពោះ មុខពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនីជាច្រើនរយនាក់ និងប្រកាសជាសាធារណៈ។ Fresh News ក៏បានផ្សាយផ្ទាល់តាមរយៈ TV និង Radio ផងដែរ ព្រមទាំងចេញផ្សាយជា៣ភាសាទៀតផង ខ្មែរ អង់គ្លេស និងចិន។ អត្តបទទាំងនោះបច្ចុប្បន្នកំពុងមានស្ថិតនៅលើ Online ទាំងលើទូរស័ព្ទ និងគេហទំព័រ។
ខាងក្រោមនេះជាអត្តបទព័ត៌មានដែល Fresh News បានចេញផ្សាយ ពាក់ព័ន្ធនឹងដំណើរទៅកាន់ប្រទេសអូស្រ្តាលីរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី៖
* សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ទីក្រុងស៊ីដនី ជាមួយការស្វាគមន៍យ៉ាងក្លៀវក្លាពីមន្ត្រីជាន់ខ្ពស់អូស្ត្រាលី និងប្រជាពលរដ្ឋខ្មែរ (Video inside)
* សម្តេចតេជោ ហ៊ុន សែន ចុះជួបប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី ដែលចេញមកលើកបដាស្វាគមន៍ដំណើរសម្តេច (Video inside)
* ទស្សនារូបភាព ! ពលរដ្ឋខ្មែររាប់ពាន់នាក់ ទទួលស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ពោរពេញដោយភាពកក់ក្ដៅ និងការស្រលាញ់ នៅប្រទេសអូស្ដ្រាលី (Photos inside)
* ក្រៅពីផ្តល់ជំនួយ ៨៧លានដុល្លារអូស្ត្រាលី រដ្ឋាភិបាលអូស្ត្រាលី សន្យាបន្តពង្រីកទំនាក់ទំនង និងជំរុញការវិនិយោគមកកម្ពុជា មិនខ្វល់ការលន់តួរបស់អ្នកនយោបាយក្រៅច្បាប់
* រដ្ឋាភិបាលអូស្រ្តាលី ប្រកាសផ្តល់ជំនួយចំនួន ៨៧លានដុល្លារអូស្ត្រាលី ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសម្រាប់ឆ្នាំ២០១៨
* ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី
* TOP NEWS: សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទម្លាយពីទីក្រុងស៊ីដនីថា ក្រុមចារកម្មបាតដៃទី៣ ជាអ្នកសម្លាប់លោក កែម ឡី (Video inside)
* TOP NEWS: សម្តេចតេជោ ហ៊ុន សែន ទម្លាយអាថ៌កំបាំងថា លោក ជុន ចាន់បុត្រ ធ្លាប់ស្នើទៅកាន់ឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតពីការតាមសម្លាប់របស់ CIA អាមេរិក (Video inside)
* TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ នរណាលាបពណ៌សម្តេចជាអាយ៉ងប្រទេសណាមិនសំខាន់នោះទេ សំខាន់គ្រាន់ដឹងថា សម្តេចជាអ្នកបម្រើជាតិដ៏ស្មោះត្រង់ទៅបានហើយ (Video inside)
* TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀងរបស់ទណ្ឌិត សម រង្ស៊ី កាត់ដីឲ្យវៀតណាម គឺជារឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់ជាតិ, កម្ពុជាគ្មានជនជាតិម៉ុងតេញ៉ានោះឡើយ! (Video inside)
* TOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងឲ្យច្បាស់ថា អ្នកគាំទ្រសម្តេចនៅអូស្ត្រាលី មិនមែនលក់ក្បាលថោកត្រឹម៦០០ដុល្លារ ដូចអ្នកនិយាយទេ (Video inside)
* យុវជនខ្មែរនៅអូស្ត្រាលី សម្ដែងការត្រេកអរសប្បាយរីករាយ និងបង្ហាញចំណាប់អារម្មណ៍ ក្រោយជួបផ្ទាល់ជាមួយ Idol របស់ខ្លួន គឺសម្ដេចតេជោ ហ៊ុន សែន នៅទីក្រុងស៊ីដនី (Video inside)
* លិខិតមិត្តអ្នកអាន៖ សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងកម្ពុជាទៅដល់ទីណា ឈ្នះនៅទីនោះ
* កិច្ចសម្ភាសន៍ពិសេសជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ចំពោះជោគជ័យដ៏ត្រចះត្រចង់ វត្តមានសម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីប្រទេសអូស្ត្រាលី
* កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលីបានបើកជាផ្លូវការ ជាមួយការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ
* ស្វែងយល់ជីវប្រវត្តិ លោក Malcolm Turnbull នាយករដ្ឋមន្ត្រីអូស្ត្រាលី ទីដែលសម្តេចតេជោ ហ៊ុន សែន កំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី
* ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី នាថ្ងៃសៅរ៍នេះ
* នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្អួតព័ត៌មាន Fresh News ដែលជារបស់ខ្មែរ ទៅកាន់បណ្តាមេដឹកនាំកំពូលៗរបស់អាស៊ាន (Video inside)
* សម្ដេចតេជោ ហ៊ុន សែន ស្នើពលរដ្ឋខ្មែរនៅប្រទេសអូស្ដ្រាលី ជួយគាំទ្រនិងទិញផលិតផលកសិផលរបស់ខ្មែរ ដែលបានយកទៅលក់នៅទីនោះ (Video inside)
* សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋធម្មនុញ្ញកម្ពុជាមានចំណុចខ្សោយចំនួន២នាំឲ្យពិបាកក្នុងការតវ៉ារឿងទឹកដីជាមួយប្រទេសជិតខាង (Video inside)
* TOP NEWS: សារឆ្លងឆ្លើយដ៏សំខាន់មួយរវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត ដែលមានបំណងស្ងាត់ៗចង់ជួបសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងស៊ីដនី ត្រូវបានទម្លាយ
* សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា មូលនិធិគន្ធបុប្ផានឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី១១ ខែមេសាខាងមុខនេះ (Video inside)
* រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឲ្យអូស្ត្រាលីបន្តជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា
* កិច្ចប្រជុំកំពូលពេញអង្គនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី បើកជាផ្លូវការនៅថ្ងៃនេះ ដោយបង្ហាញការតាំងចិត្តខ្ពស់ក្នុងក្នុងពង្រឹងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ
* TOP NEWS: កិច្ចសម្ភាសន៍ពិសេសជាមួយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់៖ ទម្លាយព័ត៌មានលម្អិតជុំវិញករណីលោក ជុន ច័ន្ទបុត្រ ព្រួយខ្លាចភ្នាក់ងារសំងាត់ CIA របស់អាមេរិក តាមបាញ់សម្លាប់ចោលនៅលើទឹកដីកម្ពុជា

