(កណ្តាល)៖ ថ្ងៃអាទិត្យ២កើតខែចេត្រឆ្នាំរកានព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី១៨ខែមិនាឆ្នាំ២០១៨ លោក ឧកញ៉ា ស្រី ចាន់ថន បានសហការជាមួយគណ:កម្មកាជាតិភូមិ១ផលិតផល១នៃទីស្តីការគណ:រដ្ឋមន្រ្តី និង ក្រុមហ៊ុន JETGroup Co.; Ltd ដែលម្ចាស់អាជីវកម្ម និងសិប្បកម្មចំនួន៥០នាក់ បានចូលរួម​ដំណើរទស្សនកិច្ចសិក្សាពី ឪកាសអាជីវកម្ម និង សក្កានុពល​ពង្រីកទំនាក់ទនង ពាណិជ្ជកម្ម​នៅតំបន់រមនីយដ្ឋាន 7NG ស្កាយលែន និងគម្រោង​ផ្សារបណ្តែតទឹកផងដែរ។

សូមបញ្ចាក់ថាតំបន់រមនីយដ្ឋាន 7NG ស្កាយលែន និងគម្រោងផ្សារបណ្តែតទឹ​គឺស្ថិតក្នុង​តំបន់អភិវឌ្ឍន៍7NG ដែល​ត្រូវបាន​ទទួលស្គាល់ដោយ​រាជរដ្ឋាភិបាលថា ជាគោលដៅទេសចរណ៍​ដ៏ប្រណិតមួយ របស់ខេត្តកណ្តាល និង មានភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិបាន​មកលេងកំសាន្តច្រើន​ឡើងជារៀងរាល់ថ្ងៃ៕