(ភ្នំពេញ)៖ បន្ទាប់ពីបានហោះហើរចេញពីប្រទេសអូស្ត្រាលីរយៈពេលប្រមាណ១០ម៉ោង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីពោរពេញដោយការស្រឡាញ់ និងស្នេហាជាតិ បានត្រឡប់មកដល់មាតុប្រទេសវិញហើយនៅម៉ោង១១យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ ប្រកបដោយភាពសប្បាយរីករាយ ព្រោះបាននាំប្រយោជន៍ជាច្រើនសម្រាប់ប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីកាលពីល្ងាចថ្ងៃទី១៥​ ខែមីនា ឆ្នាំ២០១៨។ ក្នុងដំណើរទៅកាន់ប្រទេសអូស្ត្រាលីនេះ បើទោះបីមានការតវ៉ាប្រឆាំងពីក្រុមខ្មែរមាននិន្នាការប្រឆាំងមួយក្តាប់តូចយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំតំណាងឲ្យជាតិកម្ពុជាទាំងមូលបាននាំមកនូវប្រយោជន៍ជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

ក្នុងនាមជាប្រទេសសមាជិកអាស៊ានតាមរយៈប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដោយសម្រេចចេញនូវសេចក្តីថ្លែងការណ៍រួមរហូតដល់២៨ចំណុចនោះ ឃើញថា កម្ពុជាបានទទួលផលមួយចំណែកទៅហើយក្នុងនាមជាប្រទេសសមាជិកអាស៊ាន។ ក្រៅពីនោះសម្តេចតេជោ ហ៊ុន សែន តាមរយៈជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាលខម ធើនប៊ុល ក៏បានទាញប្រយោជន៍មួយចំនួនទៀតសម្រាប់ជាតិកម្ពុជា។ ជាពិសេសគឺការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី នឹងការទទួលបានជំនួយប្រមាណ ៨៧លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៦៧លានដុល្លារអាមេរិក ដែលជាជំនួយសម្រាប់អភិវឌ្ឍន៍ជាតិកម្ពុជាទាំងមូល។

នៅមុនចេញដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីមោទនភាពយ៉ាងខ្លាំងចំពោះការចេញទៅប្រទេសអូស្ត្រាលីនាពេលនេះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំមានមោទនភាព និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះលទ្ធផលវិជ្ជមានជាច្រើនអំពីកិច្ចប្រជុំកំពូលពិសេស ជាពិសេសទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាអាស៊ាននិងអូស្រ្តាលីត្រូវបានពង្រឹងលើវិស័យជាច្រើនរួមទាំង វិនិយោគ ពាណិជ្ជកម្ម ការទប់ស្កាត់អំពើភេរវកម្ម ការជួញដូរមនុស្ស និងគ្រឿងញៀន និងការរួមគ្នាថែរក្សាសន្តិភាពនៅក្នុងតំបន់និងពិភពលោក»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ជាមួយគ្នានេះដែរ គឺរដ្ឋាភិបាលអូស្រា្តលីកាន់តែមានទំនាក់ទំនងល្អជិតស្និទ្ធជាមួយកម្ពុជាដែលប្រទេសយើងទាំងពីរបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍនៅក្នុងប្រទេស ក្នុងនោះរួមទាំងការផ្តល់ជំនួយអភិវឌ្ឍន៍ជាង ៨៧លានដុល្លារអូស្ត្រាលីដល់កម្ពុជាទៀតផង។ លទ្ធផលជោគជ័យទាំងនេះ គឺបានមកពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា»

ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសអូស្ត្រាលីនាពេលនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋខ្មែរ ព្រោះតែមុនដំណើររបស់សម្តេចមានក្រុមខ្មែរនៅអូស្ត្រាលីមួយចំនួនតូច រួមតាំងសមាជិកសភាបក្សប្រឆាំងរបស់អូស្ត្រាលីផងដែរ បានព្យាយាមរារាំង និងបំបាក់មុខប្រមុខរាជរដ្ឋាភិបាល តាមរយៈការប្រមូលផ្តុំដុតរូបសម្តេច និងការជួបជុំធ្វើបាតុកម្មជាដើម។

តែទោះជាយ៉ាងចេតនាទុច្ចរិតរបស់ខ្មែរនៅអូស្ត្រាលី និងសមាជិកសភាអូស្ត្រាលីមិនបានបង្កការប៉ះពាល់ដល់ដំណើររបស់សម្តេចតេជោ ហ៊ុន សែន។ ផ្ទុយទៅវិញសម្តេចតេជោ ក៏ត្រូវបានបងប្អូនខ្មែរនៅអូស្ត្រាលី និងនៅញូវហ្សឺឡែន ជាច្រើនបានចេញមកស្វាគមន៍យ៉ាងក្លៀវក្លាបំផុតចំពោះវត្តមានរបស់សម្តេចលើទឹកដីអូស្ត្រាលី។ សម្តេចតេជោ ហ៊ុន សែន បើទោះបីត្រូវមមាញឹកជាមួយកិច្ចប្រជុំផ្សេង តែក៏នៅតែឆ្លៀតជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី បើទោះបីការសំណេះសំណាលនោះធ្វើដល់ពាក់កណ្តាលអាធ្រាត្រក្តី។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីសប្បាយរីករាយ និងចាត់ទុកការដែលបានជួបសំណេះសំណាលជាមួយខ្មែរនៅអូស្ត្រាលីនេះ ជារឿងជោគជ័យផងដែរចំពោះដំណើរលើទឹកដីអូស្ត្រាលីរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «ពេលនេះទាំងពលរដ្ឋខ្មែររស់នៅក្នុង និងក្រៅប្រទេសកាន់តែមានអារម្មណ៍កក់ក្តៅជិតស្និទ្ធរួបរួមគ្នាជាធ្លុងមួយ ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍអោយស្ថិតស្ថេរគង់វង្សយូរអង្វែង។ ដូចខ្ញុំបានបញ្ជាក់រួចហើយ គឺខ្ញុំគោរពស្រឡាញ់បងប្អូនទាំងអស់គ្នា ទោះបីមាននិន្នាការនយោបាយបែបណាក៏ដោយ ព្រោះយើងសុទ្ឋតែមានឈាមជ័រខ្មែរដូចគ្នា»

ជារួមមកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន លើទឹកដីអូស្ត្រាលី បាននាំមកនូវកិត្តិយស និងប្រយោជន៍សម្រាប់ជាតិទាំងមូល។ ជាប្រទេសដែលធ្លាប់ទន់ខ្សោយព្រោះតែភ្លើងសង្គ្រាម ជាប្រទេសធ្លាប់តែឯកកោទាំងក្នុងតំបន់ និងលើពិភពលោកនោះ បច្ចុប្បន្នវត្តមានរបស់កម្ពុជា ត្រូវបានឈរដោយស្មើភាព ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ៕

ខាងក្រោមជាអត្ថបទពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសអូស្ត្រាលី៖

* សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ទីក្រុងស៊ីដនី ជាមួយការស្វាគមន៍យ៉ាងក្លៀវក្លាពីមន្ត្រីជាន់ខ្ពស់អូស្ត្រាលី និងប្រជាពលរដ្ឋខ្មែរ (Video inside)

* សម្តេចតេជោ ហ៊ុន សែន ចុះជួបប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី ដែលចេញមកលើកបដាស្វាគមន៍ដំណើរសម្តេច (Video inside)

* ទស្សនារូបភាព ! ពលរដ្ឋខ្មែររាប់ពាន់នាក់ ទទួលស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ពោរពេញដោយភាពកក់ក្ដៅ និងការស្រលាញ់ នៅប្រទេសអូស្ដ្រាលី (Photos inside)

* ក្រៅពីផ្តល់ជំនួយ ៨៧លានដុល្លារអូស្ត្រាលី រដ្ឋាភិបាលអូស្ត្រាលី សន្យាបន្តពង្រីកទំនាក់ទំនង និងជំរុញការវិនិយោគមកកម្ពុជា មិនខ្វល់ការលន់តួរបស់អ្នកនយោបាយក្រៅច្បាប់

* រដ្ឋាភិបាលអូស្រ្តាលី ប្រកាសផ្តល់ជំនួយចំនួន ៨៧លានដុល្លារអូស្ត្រាលី ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសម្រាប់ឆ្នាំ២០១៨

* ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី

* TOP NEWS: សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទម្លាយពីទីក្រុងស៊ីដនីថា ក្រុមចារកម្មបាតដៃទី៣​ ជាអ្នកសម្លាប់លោក កែម ឡី (Video inside)

* TOP NEWS: សម្តេចតេជោ ហ៊ុន សែន ទម្លាយអាថ៌កំបាំងថា លោក ជុន ចាន់បុត្រ ធ្លាប់ស្នើទៅកាន់ឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតពីការតាមសម្លាប់របស់ CIA អាមេរិក (Video inside)

* TOP NEWS: សម្តេចតេជោ ហ៊ុន សែន៖ នរណាលាបពណ៌សម្តេចជាអាយ៉ងប្រទេសណាមិនសំខាន់នោះទេ សំខាន់គ្រាន់ដឹងថា សម្តេចជាអ្នកបម្រើជាតិដ៏ស្មោះត្រង់ទៅបានហើយ (Video inside)

* TOP NEWS: សម្តេចតេជោ​ ហ៊ុន សែន៖ កិច្ចព្រមព្រៀងរបស់ទណ្ឌិត សម រង្ស៊ី កាត់ដីឲ្យវៀតណាម គឺជារឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់ជាតិ, កម្ពុជាគ្មានជនជាតិម៉ុងតេញ៉ានោះឡើយ! (Video inside)

* TOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងឲ្យច្បាស់ថា អ្នកគាំទ្រសម្តេចនៅអូស្ត្រាលី មិនមែនលក់ក្បាលថោកត្រឹម៦០០ដុល្លារ ដូចអ្នកនិយាយទេ (Video inside)

* យុវជនខ្មែរនៅអូស្ត្រាលី សម្ដែងការត្រេកអរសប្បាយរីករាយ និងបង្ហាញចំណាប់អារម្មណ៍ ក្រោយជួបផ្ទាល់ជាមួយ Idol របស់ខ្លួន គឺសម្ដេចតេជោ ហ៊ុន សែន នៅទីក្រុងស៊ីដនី (Video inside)

* លិខិតមិត្តអ្នកអាន៖ សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងកម្ពុជាទៅដល់ទីណា ឈ្នះនៅទីនោះ

* កិច្ចសម្ភាសន៍ពិសេសជាមួយឧបនាយករដ្ឋមន្រ្តី​ ហោ ណាំហុង ចំពោះជោគជ័យដ៏ត្រចះត្រចង់ វត្តមានសម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីប្រទេសអូស្ត្រាលី

* កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលីបានបើកជាផ្លូវការ ជាមួយការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ

* ស្វែងយល់​ជីវប្រវត្តិ លោក Malcolm Turnbull នាយករដ្ឋមន្ត្រី​អូស្ត្រាលី ​ទីដែលសម្តេច​តេជោ ហ៊ុន សែន កំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី

* ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ នៅទីក្រុងស៊ីដនី នាថ្ងៃសៅរ៍នេះ

* នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្អួតព័ត៌មាន Fresh News ដែលជារបស់ខ្មែរ ទៅកាន់បណ្តាមេដឹកនាំកំពូលៗរបស់អាស៊ាន (Video inside)

* សម្ដេចតេជោ ហ៊ុន សែន ស្នើពលរដ្ឋខ្មែរនៅប្រទេសអូស្ដ្រាលី ជួយគាំទ្រនិងទិញផលិតផលកសិផលរបស់ខ្មែរ ដែលបានយកទៅលក់នៅទីនោះ (Video inside)

* សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋធម្មនុញ្ញកម្ពុជាមានចំណុចខ្សោយចំនួន២នាំឲ្យពិបាកក្នុងការតវ៉ារឿងទឹកដីជាមួយប្រទេសជិតខាង (Video inside)

* TOP NEWS: សារឆ្លងឆ្លើយដ៏សំខាន់មួយរវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត ដែលមានបំណងស្ងាត់ៗចង់ជួបសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងស៊ីដនី ត្រូវបានទម្លាយ

* សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា មូលនិធិគន្ធបុប្ផានឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី១១ ខែមេសាខាងមុខនេះ (Video inside)

* រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឲ្យអូស្ត្រាលីបន្តជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា

* កិច្ចប្រជុំកំពូលពេញអង្គនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី បើកជាផ្លូវការនៅថ្ងៃនេះ ដោយបង្ហាញការតាំងចិត្តខ្ពស់ក្នុងក្នុងពង្រឹងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

* TOP NEWS: កិច្ចសម្ភាសន៍ពិសេសជាមួយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់៖ ទម្លាយព័ត៌មានលម្អិតជុំវិញករណីលោក ជុន ច័ន្ទបុត្រ ព្រួយខ្លាចភ្នាក់ងារសំងាត់ CIA របស់អាមេរិក តាមបាញ់សម្លាប់ចោលនៅលើទឹកដីកម្ពុជា