(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២៤៣៩គ្រឿងរកឃើញល្មើសច្បាប់២៧២គ្រឿង (ម៉ូតូ៦០ភាគរយ) អប់រំ១២៦គ្រឿង និងផាកពិន័យ១៤៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៨ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួ១១០៧គ្រឿង អប់រំ៧៩គ្រឿង និងផាកពិន័យចំនួន៩៩គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៧២៨គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧៧,១០៨គ្រឿង រកឃើញយានយន្តល្មើស ៨៥៦២(ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ៤៩២៨គ្រឿង និងផាកពិន័យ៣៦៣៤រឿង
(ម៉ូតូ៩៦ភាគរយ)៕