(ភ្នំពេញ)៖ ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅរាជធានីភ្នំពេញ នឹងប្រារព្ធកម្មវិធី Jinro Water Sensation 2018 ដែលមានវត្ដមានចូលរួមពីកំពូល DJs ល្បីៗចំនួន៨ប្រទេសផ្សេងៗគ្នាផងដែរ ។

ព្រឹត្ដិការណ៍នោះ នឹងប្រព្រឹត្ដទៅ នៅថ្ងៃទី៦-៧-៨ ខែមេសា ឆ្នាំ២០១៨ នៅកោះពេជ្រ ចាប់ពីម៉ោង៥៖០០រសៀល រហូតដល់ទៅម៉ោង ១២យប់ ។ វត្ដមានរបស់កំពូល DJs នេះ នឹងនាំមកនូវភាពសប្បាយរីករាយ ជាមួយចង្វាក់ភ្លេង ញាក់កន្រ្តាក់អារម្មណ៍ ក្រោមតំណក់ទឹក៕

សូមចូលរួមឲ្យច្រើនកុះករ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយ សប្បាយលើសពីការរំពឹងទុកនេះ !