(ភ្នំពេញ)៖ ធ្លាប់គិតទេថា លោកអ្នកអាចពង្រីកមុខជំនួញ និងទទួលបានទិដ្ឋាការរស់នៅអចិន្ត្រៃយ៍នៅប្រទេសអូស្ត្រាលី? ស្របពេលជាមួយនឹងការអភិវឌ្ឍឥតឈប់ឈរ និងការវិនិយោគពីប្រទេសមួយទៅប្រទេសមួយ កាន់តែរីកដុះដាល វាមិនមែនជារឿងដែលពិបាកទៀតឡើយ សម្រាប់អ្នកវិនិយោគ ឬអ្នកជំនួញ ដែលមានបំណងចង់ពង្រីកមុខជំនួញរបស់ខ្លួន ទៅក្រៅប្រទេស។

ប្រទេសអូស្រ្តាលី គឺជាជម្រើសពិសេសមួយ ព្រោះឱកាសពង្រីកមុខជំនួញ និងការវិនិយោគមានភាពទូលំទូលាយ មិនតែប៉ុណ្ណោះ លោកអ្នកក៏ទទួលបានអត្ថប្រយោជន៍ពិសេសជាច្រើនទៀត រួមមានការរស់នៅប្រទេសអូស្ត្រាលីដោយស្របច្បាប់ និងការទទួលបាននូវទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍ នៅទីនោះបានទៀតផង។

ដំណើរការស្នើសុំទិដ្ឋាការ ទៅកាន់ប្រទេសអូស្ត្រាលីពោពេញទៅដោយនិតីវិធីក្នុងប្រព័ន្ធរដ្ឋបាល នៃការិយាល័យច្បាប់ជាច្រើនដំណាក់កាល ដែលប្រជាជនទូទៅគិតថា មានភាពសុំាញុំា និងពិបាកយល់ ហើយពេលខ្លះមានអង្គភាពមិនស្របច្បាប់មួយចំនួន បន្លំ ឆបោក ក្នុងការទទួលធ្វើទិដ្ឋាការផងដែរ។ ទាំងនេះជាមូលហេតុ ដែលធ្វើឲ្យប្រជាជនកម្ពុជា ដែលមានថវិការគ្រប់គ្រាន់ ក្នុងការវិនិយោគ ឬទៅស្នាក់នៅប្រទេសអូស្ត្រាលី បាត់បង់ទំនុកចិត្តក្នុងការស្នើសុំទិដ្ឋាការទៅប្រទេសអូស្ត្រាលី។

ក្នុងនោះផងដែរយើងឃើញថា ភ្នាក់ងារអន្តោប្រវេសន៍អូស្ត្រាលី (AMA) ជាភ្នាក់ងារតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ឌស្របច្បាប់ពីរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់ការិយាល័យតំណាងរបស់ខ្លួន នៅទីក្រុងភ្នំពេញ ក្នុងនាមជាភ្នាក់ងារអន្តោប្រវេសន៍ស្របច្បាប់។ AMA ជាចលករមួយ ដែលជួយដល់អ្នកវិនិយោគ ឬអ្នកជំនួញទាំងអស់ ក្នុងការពង្រីកអាជីវកម្ម ឬរស់នៅក្នុងប្រទេសអូស្តាលី។

សម្រាប់អ្នកវិនិយោគ ដែលមានបំណងពង្រីកមុខជំនួញរបស់ខ្លួនទៅប្រទេសអូស្ត្រាលី AMA នឹងជួយលោកអ្នកក្នុងការស្នើរសុំទិដ្ឋាការអាជីវកម្ម ដែលមានសុពលភាពរហូតដល់រយៈពេល៤ឆ្នាំ ដែលអាចឲ្យលោកអ្នកស្នាក់នៅ និងទទួលបានអត្ថប្រយោជន៍ភ្លាមៗជាច្រើនដូចជា ការទទួលបាន ការសិក្សាដោយឥតគិតថ្លៃ សម្រាប់បុត្រធីតាលោកអ្នក ការទទួលបានសេវាថែទាំសុខភាព ជាមួយនឹងជម្រើសនៃការបង្វែរទិដ្ឋាការបណ្ណោះអាសន្នប្រភេទអាជីវកម្មនេះ ទៅជាទិដ្ឋាការរស់នៅអចិន្ត្រៃយ៍នៅចុងបញ្ចប់នៃឆ្នាំទី៤។

ជាមួយបទពិសោធន៍ជិត៣០ឆ្នាំ លោក Robert Chelliah (MARA Reg No.92-54011) តំណាងពេញសិទ្ធិរបស់ភ្នាក់ងារអន្តោប្រវេសន៍អូស្ត្រាលីAMA នឹងជួបអតិថិជនដោយផ្ទាល់ក្នុងការប្រឹក្សាយោបល់ និងផ្ដល់ការសម្របសម្រួលផ្សេងៗនៅគ្រប់ដំណាក់កាលនៃការស្នើរសុំទិដ្ឋាការ។ ដូច្នេះលោកអ្នកអាចទុកចិត្តក្នុងការទទួលបាននូវ ការផ្ដល់ទិដ្ឋាការអន្តោរប្រវេសន៍ទៅកាន់
ប្រទេសអូស្ត្រាលីប្រកបដោយភាពជោគជ័យ និងស្របច្បាប់។

បើអតិថិជន ត្រូវបានណែនាំឲ្យជ្រើសរើសទិដ្ឋាការអាជីវកម្ម ប្រភេទBusiness Visa Subclass188-Investor ដែលតម្រូវឲ្យដាក់ប្រាក់តម្កល់ទំនុកចិត្តចំនួន១,១ លានដុល្លារអូស្ត្រាលី ក្នុងគណនីធនាគារនៃរាជរដ្ឋាភិបាលអូស្ត្រាលី លោកអ្នកនឹងទទួលបានការផ្ដល់ទិដ្ឋាការដែលមានសុពលភាពរយៈពេល៤ឆ្នាំ។ បន្ទាប់មកទៀត នៅពេលចប់សុពលភាពទិដ្ឋាការរយៈពេល៤ឆ្នាំនោះ អតិថិជនអាចដកប្រាក់វិនិយោគរបស់ខ្លួនវិញ ហើយបង្វែរទិដ្ឋាការអាជីវកម្មនេះទៅជាទិដ្ឋាការរស់នៅ អចិន្ត្រៃយ៍នៅទីនោះបានផងដែរ។

ក្រុមហ៊ុន AMA មិនត្រឹមតែជាភ្នាក់ងារមានឯកទេសលើទិដ្ឋាការអាជីវកម្មប៉ុណ្ណោះទេ ក្រុមហ៊ុន ក៏មានឯកទេសលើការធ្វើអន្ដោប្រវេសន៍លក្ខណៈគ្រួសារ ទិដ្ឋាការអាពាហ៍ពិពាហ៍ ទិដ្ឋាការជំនាញឯកទេស(Skilled select Visa) ទិដ្ឋាការត្រឡប់មកប្រទេសដើមវិញ ទិដ្ឋាការសិស្សនិស្សិត ព្រមទាំងសេវាកម្មជាច្រើនផ្សេងទៀត។

សូមបញ្ជាក់ថា រាល់សេវាកម្មទាំងអស់ដែលផ្តល់ដោយ AMA គឺមានភាពស្របច្បាប់ពេញលេញតាមច្បាប់របស់ប្រទេសអូស្ត្រាលីទាំងស្រុង លើច្បាប់គាំពារអតិថិជន និងភាពឯកជនរបស់ពួកគាត់ ក៏ដូចជាច្បាប់ប្រឆាំងឧក្រិដ្ឋកម្ម និងច្បាប់ពន្ធដារទាំងក្នុងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី។

AMA នឹងរៀបចំសិក្ខារសាលាស្តីអំពី «របៀបពង្រីកសកម្មភាពអាជីវកម្ម និងការវិនិយោគរបស់លោកអ្នកទៅប្រទេសអូស្ត្រាលី” នៅថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨ ទីក្រុងភ្នំពេញ។

ព័ត៌មានបន្ថែមទៀត សូមចូលទៅកាន់គេហទំព័រ www.austmigration.com.au ឬទំនាក់ទំនងដោយផ្ទាល់ទៅកាន់ភ្នាក់ងារអន្តោប្រវេសន៍ លោក Robert Chelliah តាមរយៈលេខទូរស័ព្ទ៖ +៨៥៥-១៥-៣៣៥-២៥៩/ +៨៥៥-១២-៣៣៥-២៥៩/+៨៥៥-១៦-២៨១-៩៩៩ (កម្ពុជា)/ +៦១ ៤១២ ១៧៣៥០២ និង+៦០១២ ៣៤៨ ២៩៦១ (Roaming) ឬតាមអ៊ីមែល៖ [email protected]