(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ បានដឹកនាំប្រតិភូកងរាជអាវុធហត្ថ មកចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ សួន សេដា នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាពកាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដោយរោគាពាធក្នុងជន្មាយុ៥៦ឆ្នាំ។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បាននាំយកថវិកាចំនួន៣០០,១៥០០រៀល ប្រគល់ជូនដល់គ្រួសាសពដែលស្ថិតនៅ ភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបងផងដែរ។
លោកមេបញ្ជាការបានចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារ នៃសព ដែលបានបាត់បង់ស្វាមី ឪពុក និងមន្រ្តីអាវុធហត្ថម្នាក់ ដែលធ្លាប់មានស្នាដៃជាច្រើន នៅក្នុងសង្គមជាតិ៕