(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨ នឹងបញ្ចប់ការប្រកួតសន្សំពិន្ទុជើងទី១ សប្ដាហ៍ទី៣ នៅថ្ងៃទី១៨ ខែមីនានេះ ដោយមាន ៣ប្រកួតសុទ្ធសឹងជាគូពិសេស ដែលអ្នកគាំទ្រទន្ទឹងរង់ចាំទស្សនា ពិសេសគឺជំនួបរវាងក្រុមចំណូលថ្មីវិសាខា និងអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន ដែលត្រូវជួបគ្នានាវេលាម៉ោង ៣រសៀលលើទីលានកីឡដ្ឋានវេស្ទើនភ្នំពេញតែម្ដង ។

ដោយឡែកចំពោះលទ្ធផល ៣ប្រកួតកាលពីម្សិលមិញ ក្រុមណាហ្គាវើល និងក្រុមក្រសួងការពារជាតិ សុទ្ធតែរកបាន ៣ពិន្ទុបន្ថែមរៀងៗខ្លួន ខណៈក្រុមចំណូលថ្មី សូលទីឡូអង្គរ រកបាន ៣ពិន្ទុលើកដំបូង ក្រោយឆ្លងកាត់ការប្រកួត ៣សប្ដាហ៍កន្លងទៅ ។ ប៉ុន្ដែលទ្ធផលបណ្ដោះអាសន្នពេលនេះ ក្រុមណាហ្គាវើលកំពុងឈរកំពូលតារាង និងមាន ៧ពិន្ទុក្នុងដៃ ជាលទ្ធផល ៣ប្រកួតឈ្នះ៣ និងស្មើ១ មិនទាន់ស្គាល់ពាក្យចាញ់នៅឡើយ ។

ខាងក្រោមនេះ គឺជាកម្មវិធីប្រកួត និងលទ្ធផលសប្ដាហ៍ទី៣ នៃពានមិត្តហ្វូខេមបូឌានលីគ ឆ្នាំ២០១៨៖