Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលស្រុកអន្លង់វែង ចុះស្រាវជ្រាវបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀនមួយចំនួន

18-03-2018 10:20

(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលស្រុកអន្លង់វែង បន្តបង្ក្រាបទប់ស្កាត់ករណីគ្រឿងញៀនល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២១០៨ ដោយចាប់បានសង្ស័យប្រុសស្រី២នាក់ ដកហូតបានវត្ថុតាងមួយចំនួនធំ នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ បានថ្លែងថា ការបង្ក្រាបគ្រឿងញៀននេះ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនបានជនសង្ស័យ២នាក់ ទី១ឈ្មោះ សៀក ភាក់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំដូចខាងលើ និងទី២ឈ្មោះ អៀង មុំ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

លោកបន្តថា កម្លាំងសមត្ថកិច្ចបានដកហូតបានវត្ថុតាងឆែកឆេរ ដកហូតបានរួមមាន៖ គ្រឿងញៀនប្រភទមេតាំហ្វេតាមីន ICE ចំនួន១៤កញ្ចប់, ថ្នាំញៀនប្រភេទមេតាំហ្វេតាមីន WY ចំនួន៣គ្រាប់, ប្រាក់រៀលចំនួន៣១០,០០០ រៀល, ទូរស័ព្ទដៃចំនួន២គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ។

បច្ចុប្បន្នបានកសាងសុំណុំរឿងជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើទាំងអស់ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីបន្តទៅកាន់សាលាដំបូងខេត្ត៕