យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៧ ខែមីនា៖ រកឃើញយានយន្ដល្មើសច្បាប់៤៦៩គ្រឿង និងផាកពិន័យ២២៨គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៧១៦គ្រឿង
17-03-2018 19:55
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៣៥២គ្រឿងរកឃើញល្មើសច្បាប់៤៦៩គ្រឿង (ម៉ូតូ៧៤ភាគរយ) អប់រំ២៤១គ្រឿង និងផាកពិន័យ២២៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៧ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន២,០២៧គ្រឿង អប់រំ១៦៤គ្រឿង និងផាកពិន័យចំនួន៨៧គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៧១៦គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧៤,៦៦៩គ្រឿង រកឃើញយានយន្តល្មើស ៨,២៩០(ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ៤,៨០២គ្រឿង និងផាកពិន័យ៣,៤៨៨គ្រឿង (ម៉ូតូ៩៦ភាគរយ)៕