(ភ្នំពេញ)៖ គម្រោងថ្មីជាងគេរបស់ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ គឺ Eden Garden បានក្លាយជាជយលាភី នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៨ ដែលរៀបចំឡើងដោយក្រុមហ៊ុន PropertyGuru កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញននេះ នៅសណ្ឋាគារ សូហ្វីតែល។
គម្រោងហាងលក់ទំនិញ និងភោជនីយដ្ឋាន ដែលមានទំហំជាង ២១,០០០ម៉ែត្រការ៉េមួយនេះ បានឈ្នះពានរង្វាន់ល្អបំផុតជា «គម្រោងអភិវឌ្ឍន៍អាជីវកម្មល្អបំផុត និង គម្រោងអភិវឌ្ឍន៍ដែលរចនាឡើងលក្ខណៈសកលល្អបំផុត» (Best Retail Development and Best Universal Design Development) ព្រមទាំងទទួលបានរង្វាន់ «Best Retail Landscape Architectural Design និង Best Retail Architectural Design» ក្នុងចំណាត់ថ្នាក់ Highly Commended ។
លោក Faz Ghotbi នាយកក្រុមហ៊ុន Eden Garden (Cambodia) Co. , Ltd. «ពួកយើងមានកិត្តិយសខ្លាំងណាស់ ដែលបានឈ្នះពានរង្វាន់ក្នុងរាត្រីនេះ។ យើងបានខិតខំប្រឹងប្រែង និងចំណាយពេលវេលាជាច្រើន ដើម្បីធានាឲ្យបានថា គម្រោង Eden Garden នឹងត្រូវបាន សាងសង់ឡើងតាមការរំពឹងទុក។ ការទទួលបានពានរង្វាន់ទាំងនេះ គឺជាការបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់យើង ដែលចង់ឲ្យប្រជាពលរដ្ឋរស់នៅក្នុង ទីក្រុងភ្នំពេញ ទទួលបានបែបផែនជីវិតមួយកាន់តែទំនីប និងទាន់សម័យ។ នៅ Eden Garden ពួកយើងបានជ្រើសរើសហាងដោយប្រុងប្រយ័ត្នដើម្បីបំពេញតម្រូវការអតិថិជន ឲ្យគាត់ទទួលបានបទពិសោធន៍ផ្លែកៗពីភោជនីយដ្ឋានទាំងនោះ ហើយអតិថិជន របស់យើង គឺផ្តោតទៅលើប្រជាពលរដ្ឋក្នុងតំបន់ ជនបរទេស និងអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ សម្រាប់ពួគគាត់មកលំហែកាយផងដែរ»។
មានហាងទំនិញ និងភោជនីយដ្ឋានល្បីៗជាច្រើនដែលកំពុងរៀបចំដំណើរការឆាប់ៗនៅ Eden Garden ក្នុងនោះមានដូចជាហាង កាហ្វេ Starbucks ដែលបើកដំណើរការកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ក្រៅពីនេះយើងក៏មាន ភោជនីយដ្ឋាន S&P Thai Restaurant & Bakery របស់ប្រទេសថៃ, Steps, Say Chiizu, Kyoka Sushi, ហាងផ្កា Rosemary Flowerbar, ហាងលក់សម្ភារៈកីឡា Fan Sports Store, ឱសថស្ថាន Help, ភោជនីយដ្ឋានបបរកង្កែប Geylang Frog Porridge និងហាងផ្សេងទៀតកំពុងចាប់ផ្តើមដំណើរការជាបន្តបន្ទាប់ផងដែរ។ លើសពីនេះទៀត ផ្សារទំនើប SUPERSTORE, រោងភាពយន្ត LEGEND និងក្លឹបកំសាន្ត EPIC សាខាទីពីរ ក៏នឹងត្រូវបានបើកដំណើរការជាផ្លូវការ នៅអំឡុងខែឧសភា ឬ មិថុនាខាងមុខនេះផងដែរ។
ឆ័ត្រដែលមានគ្រោងខ្ពស់នៅ Eden Garden ដែលទទួលបានគំនិតរចនាពីកន្លែងកំសាន្ត Clarke Quay របស់ប្រទេសសិង្ហបុរី បានធ្វើឲ្យមានការទាក់ទាញយ៉ាងពិសេសនៅពេលរាត្រី ដោយភ្លើង៧ពណ៌ចាំងឆ្លាស់គ្នា។ ទីធ្លាបើកទូលាយ មានផ្លូវថ្មើរជើង និងកន្លែងអង្គុយសម្រាកលំហែកាយ ព្រមជាមួយដើមឈើខ្ពស់បៃតង ស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកមកកំសាន្តនៅទីនេះ។ ទាំងនេះគឺជាទិដ្ឋភាពដ៏ថ្មី នៅរាជធានីភ្នំពេញ។
ម្ចាស់អចលនទ្រព្យជាច្រើន ដែលមកពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលគម្រោងរបស់ពួកគេទទួលបានជយលាភី កាលពីយប់ម៉ិញនេះ នឹងត្រូវចូលរួម ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងតំបន់ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។
ភ្នំពេញស៊ីធីសេនធ័រ ដែលមានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីនៃប្រទេសកម្ពុជា ដែលមានផ្ទៃដី ១១១.៦ហិកតា មានគម្រោងអភិវឌ្ឍន៍ជាច្រើនដែលកំពុងសាងសង់ជាបន្តបន្ទាប់។ កាលពីឆ្នាំមុន ភ្នំពេញស៊ីធីសេនធ័រ បានទទួលជ័យជំនះទៅលើ គម្រោងលំនៅដ្ឋាន Residence90 ជាគម្រោងលំនៅដ្ឋានរចនាឡើងប្រកបដោយស្ថាបត្យកម្មល្អបំផុត, គម្រោង The Edge ជាអគារពាណិជ្ជកម្មដែលមានហាងលក់ទំនិញ ដែលកំពុងចាប់ផ្តើមសាងសង់ និងចុងក្រោយគឺអគារ The Vanguard ដែលជាការិយាល័យថ្មីដែលមានលក្ខណៈទំនើប និងទាន់សម័យ របស់ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ។
លោក Alex Lau នាយកក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ បានថ្លែងថា «ភ្នំពេញស៊ីធីសេនធ័រ មានបំណងចង់ក្លាយទៅជាអ្នកអភិវឌ្ឍន៍ឈានមុខគេ តាមរយៈការបង្កើតសហគមន៍មួយប្រកបដោយនិរន្តភាព, មានភាពច្នៃ ប្រឌិតដ៏សំបូរបែបរួមបញ្ចូលគ្នា នៅក្នុងតំបន់។ យើងមិនមែនគ្រាន់តែជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែយើងជាអ្នករៀបចំគម្រោងផែនការនគរូបនីយកម្មទីក្រុង និងជាអ្នកអភិវឌ្ឍន៍មេសម្រាប់ការអភិវឌ្ឍន៍គម្រោងភ្នំពេញស៊ីធីសេនធ័រដ៏សំខាន់របស់យើង។ លោកបន្ថែមថា «ពួកយើងបានចាប់ផ្តើមគម្រោងនេះឡីង នៅពេលដែលយើងសម្លឹងឃើញឱកាសល្អ ខាងផ្នែក ភោជនីយដ្ឋាន និងហាងភេសជ្ជៈ ដែលកំពុងតែមានសន្ទុះកើនឡើងក្នុងពេល បច្ចុប្បន្ននេះ»។
ភ្នំពេញស៊ីធីសេនធ័រ ដែលមានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីភ្នំពេញ គឺជាគោលដៅដ៏ល្អសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក និងជនបរទេស ហើយក៏ជាកន្លែងដែលមានអគារធ្វើអាជីវកម្មទំនើបៗ ប្រកបដោយមានភាពច្នៃប្រឌិត និងទាន់សម័យ លើសពីនេះទៀត ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធចរាចរណ៍គឺត្រូវបានសាងសង់ និងរៀបចំយ៉ាងយក ចិត្តទុកដាក់ ដើម្បីការរស់នៅ និងការធ្វើដំណើរ មានសុវត្ថិភាពខ្ពស់។
[Forwarded from Leakhena Soy]
វត្តមានរបស់កន្លែងកំសាន្តដែលបើកដំណើរការ២៤ម៉ោង Eden Garden នឹងបន្ថែមនូវគុណតម្លៃដ៏វិសេស នៅក្នុងទីក្រុងអភិវឌ្ឍន៍ថ្មី ភ្នំពេញស៊ីធីសេនធ័រ ដ៏ធំមួយនេះ។
ព័ត៌មានលម្អិត សូមទាក់ទង៖ នង បញ្ញាសុវត្តី អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការ ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ តាមរយទូរស័ព្ទ៖ ០១២ ៣០៧ ២១៣ ឬអ៊ីម៉ែល៖ [email protected] ៕