(ស៊ីដនី-ភ្នំពេញ)៖ នៅមុនកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី នៅទីក្រុងស៊ីដនី នារសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ គេឃើញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញទូរស័ព្ទដៃរបស់សម្តេច ប្រាប់ទៅមេដឹកនាំ នៃបណ្តាប្រទេសអាស៊ានផ្សេងទៀត ប្រកបដោយស្និទ្ធស្នាល។ ប៉ុន្តែទោះជាយ៉ាងនេះក្តី គេនៅមិនទាន់ដឹងថា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអ្វី ទៅកាន់មេដឹកនាំអាស៊ានទាំងនោះទេ។
ខាងក្រោមនេះគឺជាកម្រងរូបភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយបណ្តាមេដឹកនាំអាស៊ាន នៅមុនកិច្ចប្រជុំចាប់ផ្តើម៖