(ភ្នំពេញ)៖ ដោយស្ថានភាពចរាចរណ៍ នៅរាជធានីភ្នំពេញ ប្រឈមនឹងការកកស្ទះខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ទើបសេវាដឹកជញ្ជូន ដូចជារថយន្តក្រុងសាធារណៈ ម៉ូតូឌុប រួមទាំងម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) ទទួលបានការគាំទ្រច្រើន ពីប្រជាជនសព្វថ្ងៃនេះ។ ជាមួយនឹងភាពរីករាយជូនអ្នកដំណើរ ពីកន្លែងមួយទៅកន្លែងមួយទៀត អ្នករត់ម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) លោក លឹម សៅដារ៉ា ក្នុងវ័យ៣៨ឆ្នាំ កំពុងបើកបរជូនភ្ញៀវទៅទិសដៅផ្សេងៗគ្នាយ៉ាងប្រុងប្រយ័ត្ន នៅលើផ្លូវ។
បន្ទាប់ពីដាក់ភ្ញៀវនៅទិសដៅនីមួយៗ លោក សៅដារ៉ា ចតម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) របស់លោក ហើយលាងសម្អាត ដើម្បីត្រៀមខ្លួនទៅទទួលអតិថិជនបន្តទៀត។
លោក ដារ៉ា ប្រាប់មកអ្នកយកព័ត៌មានយើងថា « ប្រពន្ធ កូនទាំងបី និងគ្រួសាររបស់ខ្ញុំទាំងអស់ គឺពឹងផ្អែកទាំងស្រុង លើចំណូលរបស់ខ្ញុំ ពីការរត់ម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE នេះ»។
(លោកលឹម សៅដារ៉ាចតម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) របស់លោកនៅពេលម៉ោងសម្រាកថ្ងៃត្រង់)
មុនពេលដែលលោកដារ៉ា សម្រេចចិត្តទិញម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) មកដឹកភ្ញៀវ លោកធ្លាប់ជាអ្នករត់ម៉ូតូឌុប និងក្រោយមកជាអ្នកបើកម៉ូតូកង់បី អស់រយៈពេលជាង៦ឆ្នាំ។ ប៉ុន្តែដោយប្រឈមនឹងការលំបាកផ្សេងៗ ទើបលោកបានសម្រេចចិត្តទិញម៉ូតូបាចាច អរ អ៊ី (Bajaj RE) កាលពីពីរឆ្នាំមុន ហើយចាប់ពីពេលនោះ មកលោកមានអារម្មណ៍ថា មានសុវត្ថិភាព និងផាសុកភាពជាងមុន។
លោកបន្តទំាងទឹកមុខញញឹមថា «នៅពេលដែលខ្ញុំផ្លាស់ប្តូរ មកប្រើម៉ូតូកង់បីបាចាច អរ អ៊ីនេះ ខ្ញុំមិនប្រឈមនិងគ្រោះថ្នាក់ដូចមុនទៀតទេ។ អស់រយៈពីរឆ្នាំមកនេះ ខ្ញុំជួបគ្រោះថ្នាក់តែម្តងទេ ដោយសារកាលនោះមានខ្យល់ និងភ្លៀងធំ ហើយមានឆ័ត្រធំមួយ ហោះតម្រង់មករកខ្ញុំ បងអើយសំណាងដោយខ្ញុំបើកម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) មានរបំាងការពារនៅពីមុខ កុំអីខ្ញុំបាក់ភ្លៅរហូតមកដល់សព្វថ្ងៃនេះហើយ» ។ ដារ៉ាស្ទាបភ្លៅរបស់គាត់ ញញឹម ហើយនិយាយបន្ត «និយាយទៅឥឡូវស្រួលគ្រប់បែបយ៉ាងទោះបីជាថ្ងៃក្តៅ និងភ្លៀងខ្លាំងយ៉ាងណាក៏ដោយ»។
ក្រៅពីកត្តាសុវត្ថិភាព ចំណូលរបស់លោកក៏ទទួលបានល្អជាងមុន បន្ទាប់ពីប្រកបមុខរបរនេះ ដោយក្នុងមួយថ្ងៃលោកអាចរកបានខ្ទង់១៥ដុល្លារ ទៅ២០ដុល្លារ។ រាល់ថ្ងៃនេះ លោកដារ៉ាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបញ្ចូលកូនធំៗទំាងពីរនាក់របស់គាត់ ទៅសាលារៀន និងមានថវិកាគ្រប់គ្រាន់ សម្រាប់ថ្លៃទឹកដោះគោរបស់កូនតូច ថ្លៃម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់គ្រួសាររបស់គាត់។
លើសពីនេះ លោក ដារ៉ា បន្ថែម «សព្វថ្ងៃ ខ្ញុំមិនចំាបាច់ជិះរកភ្ញៀវដូចពីមុននោះទេ ដោយគ្រាន់តែចុះឈ្មោះ ក្នុងកម្មវិធីអែប (app)ផ្សេងៗគ្នា នោះគ្រាន់តែអង្គុយនៅមួយកន្លែង ក៏ខ្ញុំដឹងថា មានភ្ញៀវត្រូវការខ្ញុំដែរ»។ សព្វថ្ងៃនេះ លោកដារ៉ា បានលក់ម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) ឆ្នាំ២០១៤របស់លោក ហើយបានទិញម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) ថី្មឆ្នាំ២០១៨កាលពីកន្លះខែមុន។ លោក ជុំ ភួង អាយុ៣២ដែលមានសាច់រឿងស្រដៀង នឹងលោកសៅដារ៉ា បានឲ្យដឹងថាលោកបានទិញម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) នេះក្នុងអំឡុង៦ខែមុន ហើយឥឡូវនេះជីវភាពរបស់គ្រួសារលោក កាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។
(ម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) កំពុងដឹកភ្ញៀវលើផ្លូវដ៏មមាញឹកនៅក្នុងទីក្រុងភ្នំពេញ)
លោក ភួង បានប្រាប់ថា «ការបើកម៉ូតូនេះ គឺប្រើប្រាស់បានទាំងសាំង និងហ្គាសដែលធ្វើឲ្យខ្ញុំចំណាយ តិចជាងបើកម៉ូតូដែលប្រើតែសំាង ដូច្នេះហើយខ្ញុំក៏អាចដឹកភ្ញៀវក្នុងតម្លៃសមរម្យដែរ ទើបខ្ញុំសព្វថ្ងៃទទួលបានអតិថិជន កាន់តែច្រើន»។ ពេលនេះលោកអាចរកប្រាក់ចំណេញបានយ៉ាងហោចណាស់៤០០ដុល្លារ ទៅ៥០០ដុល្លារក្នុងមួយខែ ដែលអាចបញ្ចូនកូនស្រីតូច របស់លោកទៅសាលាមតេ្តយ្យ ដូច្នេះភរិយារបស់លោកអាចមានពេល ទៅធ្វើការពេញម៉ោងនៅរោងចក្រ។ ស្របពេលដែលលោក អាចរកចំណូលបានល្អប្រសើរ ក្នុងការផ្គត់ផ្គង់ជីវភាព ម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) ប្រភេទនេះ ក៏ជាផ្នែកមួយដែលជួយកាត់បន្ថយ ការចំណាកស្រុកដោយប្រថុយប្រថាន នៅប្រទេសក្រៅផង ដែរ។
លោក ភួង បានបន្ថែមថា «ក្នុងនាមជាអ្នកដឹកភ្ញៀវតាមម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) មួយរូប ខ្ញុំមិនត្រឹមតែរកប្រាក់ចំណូល ដើម្បីចិញ្ចឹមគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំត្រូវមានតួនាទីទទួលខុសត្រូវ អាយុជីវិតរបស់ភ្ញៀវរបស់ខ្ញុំផងដែរ។ ហេតុដូច្នេះហើយ ខ្ញុំតែងតែប្រុងប្រយ័ត្ន នៅពេលបើកបរនៅលើផ្លូវ»។
ដោយសង្កេតឃើញថា ប្រជាជនកម្ពុជាស្ទើរតែ គ្រប់វ័យនិយមជិះម៉ូតូកង់បីនេះ រួមទាំងកញ្ញា គឹម ស្រីណែត ដែលជាបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ និងតែងតែប្រើប្រាស់នូវសេវាដឹកជញ្ចូននេះ បានប្រាប់ថា «ខ្ញុំតែងតែជិះម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE)នេះ នៅពេលដែលខ្ញុំត្រូវការ ទៅកន្លែងណាមួយ ពីព្រោះវាងាយស្រួល និងមានសុវត្ថិភាព ដោយគ្រាន់តែហៅពួកគាត់តាមប្រព័ន្ធអ៊ីធឺណែត ហើយមានតម្លៃថោក»។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុនម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) បានមកដល់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៥ ហើយបានបង្កើតការងារដល់ប្រជាជនខ្មែរចំនួន១ម៉ឺនកន្លែង បើគិតត្រឹមក្នុងឆ្នាំ២០១៨នេះ៕
(ម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) កំពុងឈប់ទទួលភ្ញៀវនៅលើដងផ្លូវ)