ក្រសួងធនធានទឹក៖ ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ពីថៃ និងជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូង ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់រាយប៉ាយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២២ ខែមីនា, សូមបងប្អូនប្រុងប្រយ័ត្នចំពោះផ្គររន្ទះ និងខ្យល់កន្ត្រាក់
17-03-2018 14:03
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ឥទ្ធិពលពីការប្រសព្វគ្នា រវាងជ្រលងសម្ពាធខ្ពស់ពីប្រទេសថៃ និងជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូង នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់រាយប៉ាយ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តាខេត្តនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់ជាប់មាត់សមុទ្រ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមាន ពិសេសតាមបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមីនា៕