(ភ្នំពេញ)៖ កម្មវិធី «PropertyGuru Cambodia Property Awards» ដែលបានធ្វើការបង្ហាញដោយ KHI នាយប់ថ្ងៃសុក្រទី ១៦ ខែមីនា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានបង្ហាញឲ្យឃើញ ពីអ្នកឈ្នះពានរង្វាន់ តាមផ្នែកនីមួយ ដែលត្រូវបានសម្រិតសម្រាំងឡើង ដោយគណៈកម្មការវិនិច្ឆ័យយ៉ាងល្អឥខ្ចោះ រហូតទទួលបានការគាំទ្រ ជាលក្ខណៈអន្តរជាតិ ពីការរចនា ការសាងសង់ ក្នុងវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា។
ការវិនិយោគលើខុនដូ លំនៅដ្ឋាន និងអចលនទ្រព្យលក់រាយដ៏ល្អបំផុតរបស់ខ្លួន បានធ្វើឲ្យក្រុមហ៊ុនអភិវឌ្ឍន៍កំពូលរបស់ប្រទេស ទទួលបានកេរ្តិ៍ឈ្មោះ ក្នុងការផលិត ការអភិវឌ្ឍសម្រាប់ការប្រើប្រាស់ចម្រុះ ដែលមានគុណភាពខ្ពស់ដូចជា គម្រោង Greater Euro Ville ក្នុងឆ្នាំនេះផងដែរ។ សរុបមកក្រុមអ្នកអភិវឌ្ឍន៍រូបនេះ បានប្រមូលពានរង្វាន់មាសចំនួន ៧ និងប័ណ្ណកោតសរសើរចំនួន ១០។
បុរីប៉េងហួត គ្រុបត្រូវបានគេចាត់ទុកថា ជាអ្នកអភិវឌ្ឍន៍ល្អបំផុតសម្រាប់ ៣ឆ្នាំ ជាប់ៗគ្នា។ វាជាលើកទីមួយ ដែលក្រុមអ្នកអភិវឌ្ឍបានសម្រេចភាពខុសគ្នានេះ ក្នុងប្រវត្តិសាស្រ្តជាង ១៣ ឆ្នាំនៃកម្មវិធី PropertyGuru Asia Property Awards។
គណៈកម្មការឯករាជ្យបានថ្លែងថា «បុរីប៉េងហួតគ្រុបស្ថិតក្នុងក្របខ័ណ្ឌរបស់ខ្លួន ជាអ្នកច្នៃប្រឌិតឥតឈប់ឈរនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ ក្នុងនាមជាអ្នកអភិវឌ្ឍដំបូងគេ នៅក្នុងប្រទេសដើម្បីប្រើប្រាស់បច្ចេកវិទ្យា ក្នុងការលើកកម្ពស់លក្ខណៈសម្បត្តិរបស់ខ្លួន និងជូនដំណឹងដល់អតិថិជនផងដែរថា ក្រុមរបស់ខ្លួនបានយល់ដឹងច្បាស់ ពីអំណាចនៃពាក្យសំដីវិជ្ជមាន។ រាល់គម្រោងទាំងអស់មិនថា លំនៅដ្ឋាន អាគារពាណិជ្ជកម្ម ឬការប្រើប្រាស់ចម្រុះទេ បុរីប៉េងហួត ទទួលបានការកោតសរសើរពីឧស្សាហកម្មនេះ ដោយលើកឡើងពីគុណភាព នៃការរចនាប្រកបដោយភាពច្នៃប្រឌិត ការរៀបចំផែនការនិងការអនុវត្ត និងការគ្រប់គ្រងទីតាំង»។
ក្រុមហ៊ុននេះ ទទួលបានពានរង្វាន់ការទទួលស្គាល់ពិសេស សម្រាប់ទំនួលខុសត្រូវសង្គម រួមជាមួយអ្នកទទួលបានពានរង្វាន់ធំជាងគេ គឺ Creed Group និងសាខារបស់ខ្លួន ដែលទទួលបានពានរង្វាន់ចំនួន ៣ ផ្សេងគ្នារួមមានពានរង្វាន់មួយ សម្រាប់ការទទួលស្គាល់ពិសេស ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងពីរទៀតសម្រាប់ការ កោតសរសើរ។
គម្រោងរបស់ Tying Creed Group ដែលទទួលបានពានរង្វាន់ចំនួន ៣ គឺ LIXIN Construction ក្រុមដែលនៅពីក្រោយ គម្រោងការប្រើប្រាស់ចម្រុះ មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញក្នុងខណ្ឌ ៧ មករា។ កិច្ចសហការរវាង KT Pacific Group និង LIXIN Group បានធ្វើអោយពួកគេឈ្នះនូវគម្រោង CEO KT Pacific ដែលកបានប្រមូលផ្តុំសម្រាប់ការអភិវឌ្ឍខុនដូ ល្អបំផុតនៅរាជធានីភ្នំពេញ និងការិយាល័យអភិវឌ្ឍល្អបំផុត។
ម្ចាស់ជ័យលាភី ដែលទទួលបានពានរង្វាន់ជាច្រើន កាលពីឆ្នាំមុនគឺ Phnom Penh City Center បានឈ្នះពានរង្វាន់ចំនួន ២ សម្រាប់ការអភិវឌ្ឍន៏ផ្នែក ឌីហ្សាញជាសកលល្អបំផុត និងការអភិវឌ្ឍន៍លក់រាយល្អបំផុត សម្រាប់គម្រោង Eden Garden ដែលមានទីតាំងនៅក្នុងបរិវេណ នៃការប្រើប្រាស់ចម្រុះរបស់ពួកគេ នៅក្នុងរាជធានី។
ក្នុងចំណោមចំណុចសំខាន់ៗ នៃកម្មវិធីនាល្ងាចនោះ ក៏មានបទបង្ហាញខ្លីអំពីសិទ្ធិការងារ របស់អង្គការ CARE ជាអង្គការសប្បុរសធម៌ផ្លូវការ ដែលបានផ្តល់ការទទួលស្គាល់ ពិសេសសម្រាប់ការអនុវត្តសំណង់ ជាវិជ្ជមានដល់ Pisnoka International Corporation ដែលជាឧទាហរណ៍ មួយសម្រាប់ការអនុវត្តល្អបំផុត នៅក្នុងឧស្សាហកម្មនេះដោយផ្តល់ នូវការការពារកម្លាំងពលកម្ម និងការបណ្តុះបណ្តាលដល់នារីកម្ពុជា សម្រាប់វិជ្ជាជីវៈសំណង់។
សាលារាជធានីភ្នំពេញ ក៏ត្រូវបានផ្តល់កិត្តិយសផងដែរចំពោះគម្រោង ការអភិវឌ្ឍឡើងវិញតាមមាត់ទន្លេ រាជធានីភ្នំពេញ និងការដ្ឋានទឹករាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដែលទទួលបានពានរង្វាន់ពិសេសសម្រាប់ផ្នែកសាធារណៈ ដែលជាប្រភេទពានរង្វាន់ថ្មីនៅក្នុងឆ្នាំនេះ។ ពានរង្វាន់នេះ ត្រូវបានទទួលដោយ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ។
លើសពីនេះទៀតស្ថាបត្យករវ័យក្មេង និងជាសាស្ដ្រាចារ្យសាកលវិទ្យាល័យ និងជាភ្ញៀវកិត្តិយសដែលបានចូលរួមកម្មវិធី គឺលោក ហ៊ុន ចាន់សាន ដែលជាស្ថាបនិកនាយករចនា និងស្ថាបត្យករដ៏សំខាន់ នៃក្រុមហ៊ុន Re-Edge Architecture + Design ទទួលបានពានរង្វាន់ ពិសេសសម្រាប់បុគ្គលឆ្នើម ក្នុងវិស័យអចលនទ្រព្យកម្ពុជា ប្រចាំឆ្នាំផងដែរ។ លោកត្រូវបានជ្រើសរើស ដោយនិពន្ធនាយកនៃទស្សនាវដ្តី PropertyGuru Property Report សម្រាប់ការបំផុសគំនិត ដល់ស្ថាបត្យករកម្ពុជា និងអ្នករចនាជំនាន់ថ្មី និងការខិតខំប្រឹងប្រែងរបស់លោក ក្នុងការបង្កើនចំណេះដឹងវិជ្ជាជីវៈ របស់ពួកគេនៅលើឆាកសាកលលោក។
លោក Hari V. Krishnan នាយកប្រតិបត្តិរបស់ PropertyGuru Group បានថ្លែងថា «អបអរសាទរដល់អ្នកឈ្នះពានរង្វាន់ និងក្រុមហ៊ុនដែលទទួលបានការកោតសរសើរខ្ពស់ នៅក្នុងប្រទេសកម្ពុជា។ ជាថ្មីម្តងទៀតពួកគេបានបង្ហាញ នូវការរីកចម្រើនក្នុងវិស័យនេះ ដែលអាចសម្រេចបាន ដោយការផលិតនូវផលិតផល ដែលមានគុណភាព ផ្តោតទៅលើប្រភេទអតិថិជនជាច្រើន ដែលនឹងមានការចាប់អារម្មណ៍ ទៅលើភាពប្រណីតនៃលំនៅដ្ឋាន លំនៅដ្ឋានតម្លៃសមរម្យ ការប្រើប្រាស់ចម្រុះ ឬ លក្ខណៈពាណិជ្ជកម្ម»។
លោក Terry Blackburn ស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ PropertyGuru Asia Property Awards បានថ្លែង «ថាការអភិវឌ្ឍវិស័យអចលនទ្រព្យ និងសំណង់ដែលកំពុងរីកចម្រើន យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសនេះ ហើយយើងមានមោទនភាព ដែលបានរៀបចំព្រឹត្តិការណ៍ដ៏ជោគជ័យ មួយទៀតនៅឆ្នាំនេះ។ អ្នកអភិវឌ្ឍទាំងអស់ធ្វើបានយ៉ាងល្អ ដែលបានផ្តល់ឱ្យអតិថិជននូវអចលនទ្រព្យ ដែលមានគុណភាពខ្ពស់ជាងមុន ដើម្បីអោយពួកគេធ្វើការជ្រើសរើស ពីមហាតំបន់នៃរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ!»
សូមបញ្ជាក់ថា គណៈកម្មការវិនិច្ឆ័យឯករាជ្យ នៅកម្ពុជាក្នុងឆ្នាំនេះ រួមមានលោក សន សៀប (អគ្គនាយកក្រុមហ៊ុន Key Real Estate) លោក Simon Griffiths (នាយកគ្រប់គ្រងក្រុមហ៊ុន Urban Assets Solutions) លោក David Littlejohn (ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Comin Khmere) លោក Michel Cassagnes (នាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia) លោក សុក ស៊ីផាន់ណា (ដៃគូគ្រប់គ្រង SokSiphana & Associates) Ross Wheble, MA, MRICS (នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd), អ្នកនាង អាន ធីតា (នាយកក្រុមហ៊ុន CBRE Cambodia) និង Grace Rachny Fong (នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia)។
ពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០១៨ ត្រូវបានគាំទ្រដោយអ្នកឧបត្ថម្ភផ្លាទីន KHI សហការឧបត្ថម្ភដោយ Panasonic និង Jotun ដៃគូគេហទំព័រផ្លូវការ Realestate.com.kh ដៃគូសប្បុរសធម៌ផ្លូវការ CARE ដៃគូប្រព័ន្ធផ្សព្វផ្សាយ Southeast Asia GLOBE សារព័ត៌មាន Khmer Times ទស្សនាវដ្តី Construction & Property Magazine B2B Cambodia BizKhmer និង PropertyGuru Property Report មានការគាំទ្រដោយសមាគមសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និងសភាពាណិជ្ជកម្មអង់គ្លេស និងអ្នកគ្រប់គ្រងផ្លូវការ BDO ដែលដឹកនាំក្នុងប្រទេសកម្ពុជាដោយនាយកគ្រប់គ្រងរបស់ខ្លួនគឺលោក Lim Seng Siew ជំនួយការប្រធានគ្រប់គ្រង សុខ សុចិត្រា និងសហការីជាន់ខ្ពស់ Norng Kiman ។
អ្នកឈ្នះពានរង្វាន់សំខាន់ៗ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមជាកិត្តិយសក្នុងការប្រកួតថ្នាក់តំបន់ ក្នុងកម្មវិធី «PropertyGuru Asia Property Awards» លើកទី៨ វគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវរៀបចំឡើង ដោយប្រទេសថៃ ជាលើកដំបូងមិនធ្លាប់មាន។ កម្មវិធីនេះគឺជាព្រឹត្តិការណ៍រួមគ្នា នៃកិច្ចប្រជុំស្តីពីអចលនទ្រព្យរបស់ «PropertyGuru Asia» រយៈពេលពីរថ្ងៃនៅសណ្ឋាគារ Athenee ទីក្រុងបាងកក នៅថ្ងៃទី ៨-៩ ខែវិច្ឆិកាឆ្នាំ ២០១៨៕