(ភ្នំពេញ)៖ បន្ទាប់ពីប្រារព្ធខួបអនុស្សាវរីយ៍លើ១០០ឆ្នាំ នៃក្រុមហ៊ុន Panasonic ក៏បានបង្ហាញផលិតផលថ្មីមួយទៀតហើយ ដើម្បី​ជាកាដូសម្រាប់អតិថិជន ដែលតែងតែគាំទ្រនូវផលិតផលថ្មី ជាមួយការរំពឹងទុកថា ក្នុងឆ្នាំ២០១៨ នេះនឹងមានការទទួលគាំទ្រច្រើនពីសំណាក់​អតិថិជន​កម្ពុជា ខណៈដែលបច្ចុប្បន្ននេះ អត្រានៃការគាំទ្រផលិតផលរបស់ Panasonic នៅកម្ពុជាកើនឡើងជាង៦០ភាគរយ។

អ្វីដែលពិសេសសម្រាប់អតិថិជន Panasonic នៅក្នុងឆ្នាំនេះ គឺក្រុមហ៊ុនបាននាំយកនូវម៉ាស៊ីនត្រជាក់ទំនើបឆ្លាតវៃ គឺម៉ាក Sky Series ឆ្នាំ២០១៨ ដែលជា ម៉ូឌែលចុងក្រោយបំផុតបំពាក់ដោយឧបករណ៍ និងបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់បន្សុទ្ធខ្យល់។ បច្ចេកវិទ្យាទំនើបនេះត្រូវបានបង្កើត និងអភិវឌ្ឍន៍​ឡើង ដើម្បីផ្ដល់នូវខ្យល់បរិសុទ្ធ ដែលអាចបំបាត់ក្លិនអាក្រក់ និងស្រូយកកំទេចធូលីតូចៗ រួមទាំងបាក់តេរី និងមេរោគទាំឡាយទៅ​ក្នុងម៉ាស៊ីនត្រជាក់ យ៉ាងឆ្លាតវៃ។

លោក Ichiro Suganuma នាយកប្រតិបត្តិនៃក្រុមហ៊ុន Panasonic Appliances Asia Pacific បានថ្លែងថា ក្រុមហ៊ុន Panasonic​ ត្រូវ​បានបង្កើត​ឡើងនៅឆ្នាំ​១៩១៨។ តាំងពីដំបូង Panasonic បានធ្វើការអភិវឌ្ឍផលិតផលប្រកបដោយភាពច្នៃប្រឌិត ខ្ពស់ជាមួយ និងគុណភាពល្អឥតខ្ចោះ ដើម្បី​បំពេញតម្រូវការរបស់អតិថិជន ទាំងអស់ដែលមានរបៀបរស់នៅខុសៗគ្នា នៅក្នុងពិភពលោក។ ផ្អែកលើស្ដង់ដារគុណភាពជប៉ុន Panasonic បានខិត​ខំផ្ដល់នូវផលិតផល ដែលមានគុណភាពខ្ពស់ ជាមួយនិងបច្ចេកទេសវិទ្យាទំនើបបំផុត។

លោក Maresuke Nagatoshi ប្រធានតំណាងសាខារបស់ Panasonic ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងឲ្យដឹងថា Panasonic ពិត​ជាទទួល​បានការគាំទ្រច្រើនពីសំណាក់អតិថិជនកម្ពុជា ដូចលោកអ្នកឃើញស្រាប់ហើយថា GDP របស់កម្ពុជាមានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ពី៧%-៨% ដែលនេះជាការបង្ហាញពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច។ មួយវិញទៀតសម្រាប់ការផ្គត់ផ្គង់អគ្គិសនី នៅកម្ពុជាបច្ចុប្បន្ន មានភាពធំទូលាយជាច្រើននៅ
តាម​តំបន់ផ្សេងៗ ចំណែកប្រជាពលរដ្ឋកម្ពុជា ក៏មានចំណូលមធ្យម និងខ្ពស់ជាច្រើនផងដែរ។

លោកបានបញ្ជាក់ទៀតថា Panasonic មានយុទ្ធសាស្រ្ដពិសេសមួយ ក្នុងការទាក់ទាញអតិថិជន និងឈរលើទីផ្សារកម្ពុជាបានយូរអង្វែងនោះគឺ ក្រុមហ៊ុន​ Panasonic ផ្ដោតសំខាន់ទៅលើការផលិតម៉ាស៊ីនត្រជាក់ ដែលមានគុណភាព ហើយសម្រាប់ម៉ាស៊ីនត្រជាក់ Sky Series វិញ មានអត្ថ​ប្រយោជន៍ជាច្រើន ដូចជាការជួយដល់បរិស្ថាន ក៏ដូចជាបញ្ចេញនូវខ្យល់បរិសុទ្ធ គុណប្រយោជន៍ទាំងនេះហើយ ដែលធ្វើឲ្យអតិថិជន​ជឿជាក់​រហូត​មកដល់បច្ចុប្បន្ន។

សូមបញ្ជាក់ថា ម៉ាស៊ីនត្រជាក់ថ្មីប្រភេទ Sky Series របស់ Panasonic នេះ បានរួមបញ្ចូលនូវការច្នៃប្រឌិតដ៏ខ្លាំងក្លានៅក្នុងផ្នែកនីមួយៗ។ ម៉ូដែល​ថ្មីនេះមានប្រព័ន្ធបោសសម្អាតឆ្លាតវៃកម្រិតខ្ពស់ ដោយបច្ចេកវិទ្យាទំនើប ដែលកែច្នៃទប់ស្កាត់បាក់តេរី និងមេរោគ បឺតស្រូបយកធូលី និងម្អាត​បន្ទប់របស់ អ្នកឲ្យមានបរិយាការស្រស់ស្រាយ ទោះបីជាមុខងារត្រជាក់ត្រូវបានបិទក៏ដោយ។

ក្រៅពីការធានាផ្ដល់នូវខ្យល់ បរិសុទ្ធស្រស់ស្រាយ រស់នៅប្រកបដោយផាសុខភាព រូបរាងរបស់ម៉ាស៊ីនត្រជាក់ក៏ត្រូវបានរចនាឡើងថ្មីប្លែកជាមួយ សន្ទះខ្យល់បក់ SKY WING នៅលើផ្នែកខាងលើ បាញ់ខ្យល់ត្រជាក់ខ្លាំងជាងមុខ បានឆ្ងាយជាមុនរួមជាមួយបច្ចេកវិទ្យា Inverter ថ្មីចុងក្រោយ​បង្អស់ ដែលអាចសន្សំសំចៃថាមពលខ្ពស់ជាងមុន៕