(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, , លោក ពោជ លីគឹមហ៊ុន និងកញ្ញា កុសល ជីឡាង៖
១. សម្តេចតេជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀងរបស់ទណ្ឌិត សម រង្សុី កាត់ដីឲ្យវៀតណាម គឺជារឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់ជាតិ, កម្ពុជាគ្មានជនជាតិម៉ុងតាញ៉ានោះឡើយ!
២. សម្តេចតេជោ ហ៊ុន សែន៖ នរណាលាបពណ៌សម្តេចជាអាយ៉ងប្រទេសណាមិនសំខាន់នោះទេ សំខាន់គ្រាន់ដឹងថា សម្តេចជាអ្នកបម្រើជាតិដ៏ស្មោះត្រង់ទៅបានហើយ
៣. សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងឲ្យច្បាស់ថា អ្នកគាំទ្រសម្តេចនៅអូស្ត្រាលី មិនមែនលក់ក្បាលថោកត្រឹម៦០០ដុល្លារ ដូចអ្នកនិយាយទេ
៤. សារឆ្លងឆ្លើយដ៏សំខាន់មួយរវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត ដែលមានបំណងស្ងាត់ៗចង់ជួបសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងស៊ីដនី ត្រូវបានទម្លាយ
៥. សម្តេចតេជោ ហ៊ុន សែន ទម្លាយអាថ៌កំបាំងថា លោក ជុន ចាន់បុត្រ ធ្លាប់ស្នើទៅកាន់ឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតពីការតាមសម្លាប់របស់ CIA អាមេរិក
៦. សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទម្លាយពីទីក្រុងស៊ីដនីថា ក្រុមចារកម្មបាតដៃទី៣ ជាអ្នកសម្លាប់លោក កែម ឡី
៧. សម្តេចតេជោ ហ៊ុន សែន ប្រាប់ខ្មែរនៅអូស្ត្រាលីថា នាយករដ្ឋមន្ត្រីអូស្ត្រាលី ផ្តល់ជំនួយ ៨៧លានដុល្លារអូស្ត្រាលី សម្រាប់អភិវឌ្ឍន៍នៅកម្ពុជា