(ភ្នំពេញ)៖ គណៈប្រតិភូធុរកិច្ចហុងកុងជាន់ខ្ពស់ នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ក្នុងឱកាសបេសកកម្មជំនួញមួយ ដែលរៀបចំដោយក្រុមប្រឹក្សា អភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) ដើម្បីស្វែងរកការវិនិយោគវិស័យផលិតកម្មរវាងកម្ពុជា និងហុងកុង។
បេសកកម្មជំនួញនេះ ត្រូវបានរៀបចំ និងដឹកនាំដោយលោក Edward Yau លេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃរដ្ឋបាលពិសេស នៃរដ្ឋបាលក្រុងហុងកុង និងលោកស្រី Margaret Fong នាយកប្រតិបត្តិនៃ HKTDC។
គោលបំណងនៃបេសកកម្មជំនួញនេះ បង្កើតឡើងដើម្បីស្វែងរកឱកាសសម្រាប់ការវិនិយោគ និងកិច្ចសហប្រិតិបត្ដិការអាជីវកម្មក្រោមគំនិតផ្ដួចផ្ដើម នៃគម្រោងពាណិជ្ជកម្ម ផ្លូវមួយខ្សែក្រវ៉ាត់មួយ និងជាផ្លូវសម្រាប់សហមន៍ធុរកិច្ចនៅកម្ពុជា និងហុងកុង។
តាមរយៈមូលដ្ឋានគ្រឹះដ៏រឹងមាំ ដូចជាប្រព័ន្ធច្បាប់ កម្រិតបង់ពន្ធទាប កម្រិតខ្ពស់នៃហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងការវិនិយោគជឿនលឿន ទាំងបណ្ដាញអ្នកអភិវឌ្ឍជាតិ និងអន្ដរជាតិ រួមជាមួយនឹងលំហូរព័ត៌មានសេរី ចំពោះទីផ្សានៃការវិនិយោគទំនិញនានា ហុងកុងបានបង្កើតជាទម្រង់នៃបណ្ដុំព័ត៌មាន មូលធនចំពោះការវិនិយោគ និងហិរញ្ញវត្ថុ សម្រាប់អ្នកវិនិយោគសកល។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) គឺជាស្ថាប័នមួយដែលត្រូវបាន បង្កើតឡើងនៅឆ្នាំ១៩៩៦ ជាដៃគូទីផ្សារអន្តរជាតិសម្រាប់ក្រុមហ៊ុនផលិត និងអ្នកផ្តល់សេវាកម្មដែលមានមូលដ្ឋាននៅហុងកុង និងជាដៃគូទីផ្សារអន្ដរជាតិរបស់ហុងកុង សម្រាប់ក្រុមហ៊ុន, អ្នកជំនួញ និងអ្នកផ្ដល់សេវាកម្ម ដែលមានមូលដ្ឋាននៅហុងកុង ព្រមទាំងមានការិយាល័យជាង៤០នៅទូទាំងពិភពលោក៕