(ភ្នំពេញ)៖ អ្វីដែលគួរចាប់អារម្មណ៍ពេលបច្ចុប្បន្ននេះយើងឃើញថាយុវវ័យជាច្រើនទាំងនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ទូទាំងប្រទេសកម្ពុជា កំពុងពេញនិយមប្រើប្រាស់ Smart Phone សម្រាប់ប្រើប្រាស់ទំនាក់ទំនងសង្គមទូទៅដូចជា៖ Facebook, Instagram, Line, Wechat…..ហើយក្នុ្ងងនោះយុវវ័យមួយចំនួនធំកំពុងតែប្រើប្រាស់ទូរស័ព្ទដៃ OPPO ដែលជាទូរស័ព្ទល្បីល្បាញជាអ្នកឯកទេស Selfie ថតបានច្បាស់ល្អ។ ចង់ដឹងពួកគាត់និយាយអ្វីខ្លះ? សូមស្តាប់មតិរបស់ពួកគាត់ទាំងអស់គ្នា។
កញ្ញា បូ លីណែត វ័យ២៧ឆ្នាំ បានលើកឡើងថា «ខ្ញុំពេញចិត្តនឹងទូរស័ព្ទ OPPO F5 ដែលខ្ញុំកំពុងប្រើប្រាស់សព្វថ្ងៃ ព្រោះវាមានរូបរាងស្អាត និងកាមេរ៉ាថតច្បាស់ជាងទូរស័ព្ទមុនៗ ដែលខ្ញុំធ្លាប់ប្រើជាពិសេសពេលដែលខ្ញុំថតពេលយប់ ឬពេលងងឹតមិនសូវមានពន្លឺក៏ដោយ នៅតែអាចថតបានច្បាស់ល្អដែរ ចំណែកថ្មក៏កាន់បានយូរ ស្រាល និងមានតម្លៃសមរម្យ»។
ចំណែកយុវជន ជាតិ សារ៉ាត់ បានឲ្យដឹងថា «នេះជាលើកទីមួយហើយ ដែលខ្ញុំបានសាកល្បងប្រើទូរស័ព្ទដៃម៉ាក OPPO នេះ ហើយក៏ពេញចិត្ត ដោយសារទូរស័ព្ទ OPPO F3 Plus មានកាមេរ៉ាថតស្អាត ដំណើរការលឿនជាមួយរ៉េមធំ ថ្មកាន់បានយូរ និងសាកឆាប់ពេញ»។
លោក ជាតិ សារ៉ាត់ បានបន្តថា «ខ្ញុំគិតថា ដោយសារតែ OPPO ជាម៉ាកថ្មី ទើបមនុស្សជាច្រើននៅមិនទាន់ស្គាល់ ប៉ុន្តែ ខ្ញុំគិតថា ទូរស័ព្ទម៉ាកនេះល្អ និងមិនដែលមានបញ្ហាអីទេ តាំងពីខ្ញុំប្រើមក។
លោកបន្ថែមថា «ខ្ញុំក៏ធ្លាប់ណែនាំឲ្យមិត្តភក្តិទិញឲ្យម្តាយរបស់គេនៅឯស្រុកប្រើដែរ»។
អាជីវករម្នាក់វ័យ៣០ឆ្នាំ ឈ្មោះ សុខ សុជាតា បានឲ្យដឹងថា អ្នកនាងចាប់អារម្មណ៍លើទូរស័ព្ទដៃ OPPO F5 តាំងពីពេលដែលអ្នកលក់បានណែនាំប្រាប់មកម៉្លេះ។
សុជាតាបានឲ្យដឹងថា «ខ្ញុំបានកក់លុយកម្ម៉ង់ទិញ OPPO F5 ឲ្យគ្រួសារខ្ញុំប្រើ ដើម្បីទទួលបានប្រម៉ូសិនពិសេសនៅពេលនោះ ជាពិសេសគ្រួសារខ្ញុំប្រាប់ថា ទូរស័ព្ទនេះល្អប្រើណាស់ ថ្មកាន់ល្អ អ៊ីនធើណែតលឿនងាយស្រួល chat និងថតរូបជុំគ្នា ជាពិសេសវាមានកម្មវិធី A.I. Beauty ដែលថតរូបស្អាតប្លែកជាងកាមេរ៉ាទូរស័ព្ទធម្មតា ចឹងពេលថតភ្លាម អាចផុសក្នុងFacebookបានភ្លាមម៉ង មិនចាំបាច់យកEdit អីទេបង»។
ចំណែកលោក ធី វ័ន្ត ជាបុគ្គលិកក្រុមហ៊ុនឯកជន ក៏បានជ្រើសរើសទូរស័ព្ទដៃ OPPO F5 សម្រាប់ម្តាយរបស់គាត់យកទៅប្រើដែរ។
លោក ធី វ័ន្ត មានប្រសាសន៍ថា «សម័យនេះ យើងនិយមទាក់ទងគ្នា តាមបណ្តាញសង្គមហ្វេសប៊ុក ឬក៏អ៊ីនធើណែត ដូច្នេះ ខ្ញុំគិតថា ទូរស័ព្ទ OPPO F5 ល្អបំផុតហើយសម្រាប់យើង ព្រោះវាមានតម្លៃសមរម្យ ស្គ្រីនក៏ធំ ថ្មក៏កាន់ កាមេរ៉ាថតច្បាស់ស្អាត ស្រាល។
លោកបន្ថែមថា «ខ្ញុំកំពុងមានគម្រោងទិញទូរស័ព្ទ OPPO F5 មួយទៀតសម្រាប់ប្រើខ្លួនឯង ពេលដែលមានម៉ូដែលថ្មីចេញមក» ។
បើតាមការសាកសួរពីអ្នកប្រើប្រាស់ទូរស័ព្ទដៃ OPPO ជាច្រើនចាប់ពីវ័យជាងម្ភៃឆ្នាំឡើងទៅ ពួកគាត់បានបង្ហាញការចាប់អារម្មណ៍ ផ្ទាល់ខ្លួនចំពោះទូរស័ព្ទដៃម៉ាក OPPO ពាក់ព័ន្ធនឹងរូបរាង ថ្ម ដំណើរការ និងតម្លៃ។
OPPO គឺជាក្រុមហ៊ុនតែមួយគត់ដែលមានស្មាតហ្វូនអេក្រង់លាតធំរហូតដល់ទៅ៤ ស៊េរីគឺ OPP F5, OPPO F5 Youth, OPPO F5 6B និងOPPO A83។ ក្នុងចំនោមនោះ គេសង្កេតឃើញថា OPPO F5 បានទទួលការពេញនិយមបំផុតទំាងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេស ដទៃទៀតដោយសារតែមានរ៉េម 4GB ព្រមទាំងស៊ីភីយូ Octa-core ដែលធ្វើឲ្យអ្នកប្រើប្រាស់ប្រើអ៊ីនធឺណែត ផ្ញើសារ ព្រមទាំងលេងហ្គេម បានយ៉ាងរលូនឥតមានរអាក់រអួល ចំណែកឯអង្គចងចាំនោះ 32GB។
ដោយបច្ចុប្បន្នក្រុមហ៊ុនមានដៃគូសហការកាន់តែច្រើន សម្រាប់អ្នកដែលចាប់អារម្មណ៍ចំពោះទូរស័ព្ទណាមួយរបស់ក្រុមហ៊ុន OPPO ក៏អាចរកទិញបាននៅទូទាំងប្រទេសកម្ពុជាផងដែរ៕