(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទូចឲ្យប្រជាពលរដ្ឋ និងអ្នកនយោបាយត្រូវនាំគ្នាគិតឲ្យបានច្បាស់ មុននឹងសម្រេចចិត្តចោទប្រកាន់រាជរដ្ឋាភិបាលថា ក្បត់ជាតិ ហើយសូមងាកមកមើលប្រវត្តិសាស្ត្រឲ្យបានច្បាស់ កុំនិយាយគ្មានមូលដ្ឋាន ដោយស្តាប់លឺតាមអ្នកនយោបាយមួយចំនួនតូចឲ្យសោះ។

លោកបណ្ឌិត សុខ ទូច បានថ្លែងបែបនេះ ក្នុងពិធីសម្ពាធសៀវភៅទំនាស់ព្រំដែនកម្ពុជា-ឡាវ ចាប់ពីតំបន់អូរអាឡៃ ដល់ចំណុចប្រសព្វខេត្តស្ទឹងត្រែង និងវចនានុក្រមអក្ខរាវិរុទ្ធ នៃភាសារខ្មែរ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ នៅសាលនាងនួន នៃរាជបណ្ឌិតសភាកម្ពុជា។

លោកបណ្ឌិត សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមផ្តាំថា ខ្មែរនៅទីនេះមិនបានលក់ជាតិខ្លួនឯង ឲ្យទៅអ្នកណានោះទេ អញ្ចឹងទេយើងត្រូវ ឲ្យអ្នកទាំងនោះសិក្សា ស្រាវជ្រាវឲ្យបានច្បាស់លាស់មុន នឹងជឿលើសកម្មភាពណាមួយគ្មានមូលដ្ឋាន កុំឮគេថា ឬលឺគេនិយាយតាមអ្នកនោះ និងអ្នកនយោបាយថាឲ្យសោះ។ យើងត្រូវអានសៀវភៅដើម្បីប្រមូលព័ត៌មាន ឲ្យបានច្រើនហើយត្រូវយក សៀវភៅមួយនេះ ធ្វើជាអំណោះអំណាង ព្រោះពួកយើងកើតអត់ទានដូចគ្នា»

លោកបណ្ឌិត សុខ ទូច «បានព្រលះទៅលើព្រឹទ្ធបុរសខ្មែរ នៅរដ្ឋអីឡេណយថា ចោទគាត់លក់ជាតិ ក្បត់ជាតិ ប៉ុន្តែអ្នកឯងមានដឹងទេអ្នកឯងដូរ សញ្ជាតិមុនខ្ញុំ ខ្ញុំប្រាប់ខ្ញុំនៅតែខ្មែរ សូមប្រាប់ថាមិនមែនខ្ញុំដូរមិនបានទេ ប៉ុន្តែខ្ញុំមិនដូរ»

ពាក់ព័ន្ធនេះលោកបណ្ឌិត សុខ ទូច បានរំលឹកថា មានមតិមួយចំនួនបានចោទប្រកាន់ទៅលើសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅលើបញ្ហាព្រំដែនកម្ពុជា-ឡាវ នៅតំបន់អូរអាឡៃ ថាប្រមុខរដ្ឋាភិបាលធ្វើបែបនេះ ដើម្បីយកក្រេឌីតមុនការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សា-សង្កាត់។ សូមគិតឲ្យបានច្បាស់ប្រសិនបើឡាវ យកបានតំបន់នោះមែននឹងចោទសម្តេចតេជោ ថាក្បត់ជាតិលក់ដីឲ្យឡាវ ជាមិនខាន់។

ប្រធានរាជបណ្ឌិតសភារូបនេះ បានលើកឡើងថា អ្វីដែលហួសចិត្តជាងនេះទៅ នៅពេលថ្នាក់ដឹកនាំស្វែងរកដំណោះស្រាយជាមួយឡាវ បែរជនអគតិទាំងនោះ ចោទប្រកាន់ដោយមិនសំចៃថា ចុះដោះស្រាយដើម្បីយកពិន្ទុ ទើបបញ្ជាកម្លាំងទ័ពទៅព្រំដែន កម្ពុជា-ឡាវ បង្ហាញកម្លាំងទ័ព ឲ្យគណបក្សមួយទៀត ខ្លាចទៅវិញ។

ពាក់ព័ន្ធនេះប្រធានរាជបណ្ឌិតសភា បានទទូចឲ្យជនរួមជាតិទាំងអស់ទោះបីផ្គាប់មុខទៅ គណបក្សនយោបាយណាមួយក៏ដោយ ប៉ុន្តែត្រូវគិតពីបញ្ហា ទឹកដី កំយកមកប្រើប្រាស់ជាចរន្តនយោបាយឲ្យសោះ ហើយភាពទន់ភ្លន់ និងភាពម៉ឹងមាត់របស់ថ្នាក់ដឹកនាំ ដែលគាត់មានបទពិសោធន៍ ក្នុងនយោបាយការបរទេសបានដោះបញ្ហានេះឲ្យទទួលបានជោគជ័យ ដោយមិនផ្ទុះអាវុធសូម្បី តែមួយគ្រាប់នៅក្នុងសម័យបច្ចុប្បន្ននេះ៕