(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៦៤២គ្រឿងរកឃើញល្មើសច្បាប់៥០៦គ្រឿង (ម៉ូតូ៦៥ភាគរយ) អប់រំ២៧៩គ្រឿង និងផាកពិន័យ២២៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៦ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួ២,៦៩៨គ្រឿង អប់រំ១០៩គ្រឿង និងផាកពិន័យចំនួន៨៥គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៧៤៤គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៧១,៣១៧គ្រឿង រកឃើញយានយន្តល្មើស ៧,៨២១(ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ៤,៥៦១គ្រឿង និងផាកពិន័យ៣,២៦០គ្រឿង (ម៉ូតូ៩៦ភាគរយ)៕