(កំពង់ឆ្នាំង)៖ វគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព ក្នុងការកាត់បន្ថយ ហានិភ័យនៃអាវុធគីមី ដែលឆ្លើយតប សន្តិសុខ សុវត្ថិភាពភាពជីវសាស្ត្រ ការបង្កើនការយល់ដឹង និងក្របខណ្ឌគតិយុត្ត ដល់មន្រ្តីជំនាញកម្ពុជា រយៈពេល៤ថ្ងៃ នៅឃុំលង្វែក ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ហើយ នៅរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោកស្រីឧត្តមសេនីយ៍ឯក ឈុំ ចរិយា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី។
វគ្គបណ្តុះបណ្តាលនេះ បានចាប់ផ្តើមពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីតំណាងដៃគូជាតិ និងអន្តរជាតិមួយចំនួន។
បើតាម នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បានថ្លែងថា ការហ្វឹកហ្វឹននៅក្នុងមូលដ្ឋាននេះ បានឆ្លើយតបយ៉ាងសំខាន់ណាស់ សម្រាប់អាជ្ញាធរជាតិអាវុធគីមី ដោយហេតុថាយើង បានរកឃើញអាវុធគីមី កាកសំណល់សង្គ្រាម នៅក្នុងទសវត្សឆ្នាំ១៩៦០ នៅលើទឹកដីភាគខាងកើតជាប់តំបន់ព្រំដែនកម្ពុជា-វៀតណាម។
នៅចុងបញ្ចប់នៃការបិទវគ្គបំប៉នអំពីការពង្រឹងសមត្ថភាពនេះ លោកស្រីឧត្តមសេនីយ៍សេនីយ៍ឯក ឈុំ ចរិយា ក៏បាន ក៏បានចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាម ដែលបានចូលរួមក្នុងក្នុង ការហ្វឹកហ្វឺនបំប៉ន អំពីការពង្រឹងសមត្ថភាព ក្នុងការកាត់បន្ថយ ហានិភ័យដោយគីមី ផងដែរ៕