(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអនុញ្ញាត លោកឧត្តមសេនីយ៍ទោ Zhang Jian មេបញ្ជាការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
សូមជម្រាបជូនថា ដើម្បីអបអរខួបលើកទី៦០ឆ្នាំ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ចិន ភាគីទាំងពីរ បានរួមគ្នាធ្វើសមយុទ្ធមួយស្ដីពីការធ្វើ លំហាត់នាគមាសឆ្នាំ២០១៨ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលគ្រោងធ្វើឡើងនៅភូមិសាស្ដ្រ តំបន់ភ្នំធំម្រះព្រៅ ក្នុងភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ៕