Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទះឃើញសពស្ដ្រីម្នាក់ ដែលត្រូវបានជនដៃដល់ កាប់ចញ្ច្រាំដាក់ចូលក្នុងធុងទឹកកក ទម្លាក់ចោលនៅក្បែរស្ពានព្រែកតាម៉ាក់ ខេត្តកណ្តាល (Video inside)

16-03-2018 15:12

(កណ្ដាល)៖ ប្រទះឃើញសាកសពស្ដ្រីម្នាក់ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០​១៨នេះ ដែលត្រូវបានឃាតករកាប់ចញ្ច្រាំជាច្រើនកាំបិត រួចដាក់ចូលក្នុងធុងទឹកកក ហើយយកទៅទម្លាក់ចោល នៅក្បែរស្ពានព្រែកតាម៉ាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយក៏មិនទាន់ដឹងថា ជនដៃដល់យកមកទម្លាក់ចោលតាំងពីពេលណានោះទេ។

ស្នងការនគរបាលខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា បច្ចុប្បន្នកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កំពុងសហការជាមួយកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុហើយ៕