(ភ្នំពេញ)៖ ក្រោយការប្រកាសចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ពីសំណាក់ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចោទជាសំនួរថាតើធ្វើយ៉ាងណាដើម្បីទទួលបានសំបុត្រឡានក្រុងជិះទៅស្រុកកំណើតដោយឥតគិតថ្លៃមួយនេះ។

ចំពោះបងប្អូនដែលចង់បានសំបុត្រឡានក្រុងដោយឥតគិតថ្លៃពីក្រុមហ៊ុនស្រាបៀរ GANZBERG ត្រូវត្រៀមលក្ខណៈដូចជា៖

១. ត្រូវមានអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ (បើអាចកូពីអោយហើយមុនពេលមកយកសំបុត្រ)

២. ត្រូវមកតម្រង់ជួរអោយបានមុនម៉ោង៨ព្រឹក (សំបុត្រឡានក្រុងចេញដំណើរខេត្តផ្សេងគ្នាមានកំណត់ មកមុនបានមុន ហើយកាលពីឆ្នាំមុនមនុស្សច្រើនពេក គ្រាន់តែចាប់ផ្តើមចែកមិនបានប៉ុន្មាននាទីផងក៏អស់សំបុត្រ)

៣. ត្រូវដឹងថាមនុស្សម្នាក់ទទួលបានសំបុត្រឡានក្រុងតែ១ប៉ុណ្ណោះ (បើចង់បានជាគ្រួសារទាល់តែមកតម្រង់ជួរទាំងអស់គ្នា)

៤. ត្រូវប្រាកដចិត្តថាខ្លួននឹងធ្វើដំណើរទៅស្រុកកំណើតនៅថ្ងៃទី ១២ ខែមេសា (ឡានក្រុង GANZBERG នឹងចេញដំណើរនៅថ្ងៃទី ១២ មេសា ម៉ោង ៨ព្រឹក ដូច្នេះអ្នកដែលមិនអាចទៅថ្ងៃនេះបាន អាចមិនចាំបាច់មករង់ចាំយកសំបុត្រឡានក្រុង នាំអោយខាតពេលរបស់ខ្លួន និងខាតសំបុត្រសំរាប់អ្នកចង់ទៅ)

៥. នេះជាចំនុចសំខាន់ដែលយើងត្រូវដឹងគឺសំបុត្រឡានក្រុង នឹងធ្វើចែកជូនប្រជាពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃនៅថ្ងៃទី ១ ខែមេសា ចាប់ផ្តើមចែកវេលាម៉ោង៨ព្រឹក នៅកោះពេជ្រ។

គួរបញ្ជាក់ផងដែរថានេះជាលើកទី២ហើយដែលក្រុមហ៊ុនស្រាបៀរ GANZBERG ធ្វើការចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ ដើម្បីជួយសម្រាលបន្ទុកចំណាយធ្វើដំណើរទៅកាន់ស្រុកកំណើត។ ហើយឡានក្រុង GANZBERG នឹងចេញដំណើរនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៨ នេះដោយឡានក្រុងមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប ប៉ោយប៉ែត ព្រះវិហារ ស្រុកស្រអែម ស្រុកអន្លង់វែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ស្រុកឆ្លូង ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

ព័ត៌មានបន្ថែមទំនាក់ទំនង៖ 078 340 507 / 087 5555 89 / 096 28 22226 ៕