(ភ្នំពេញ)៖ ជាមួយនឹងការកើនឡើង នៃចំនួនអ្នកប្រើប្រាស់យានយន្តនៅក្នុងប្រទេសកម្ពុជា កំពុងពេញនិយមនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន Denso International Asia បានសម្តែងពីក្តីបារម្ភ និងជំរុញឲ្យម្ចាស់យានយន្តទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់គ្រឿងបន្លាស់ រថយន្តក្លែងក្លាយមួយចំនួន ដែលនាំឲ្យមានផលប៉ះពាល់ដល់គុណភាពយានយន្ត។
លោក Kimihiko Osumi ដែលជាVice President របស់ក្រុមហ៊ុន Denso International Asia ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេលើបច្ចេកវិជ្ជា រថយន្តបានថ្លែងថា ការប្រើប្រាស់គ្រឿងបន្លាស់ មិនសុទ្ធល្អ ធ្វើឲ្យម្ចាស់យានយន្ត ខាតពេលវេលា ខាតប្រាក់កាស និងមិនទទួលបានផលិតផល ដែលមានគុណភាពដូចបំណង ហើយផលិតក្លែងក្លាយមួយចំនួន បានក្លែងបន្លំដូចទៅនឹងផលិតផលពិតដែរ។
លោកបន្តថា ក្រុមហ៊ុន Denso គឺជាក្រុមហ៊ុនឈានមុខគេទៅលើគ្រឿងបច្ចេកវិជ្ជាគ្រឿងបន្លាស់រថយន្តដែលបានផ្គត់ផ្គងទៅឲ្យក្រុមហ៊ុនផលិតរថយន្ត ជាច្រើនដូចជា ក្រុមហ៊ុន TOYOTA, HONDA ជាដើម។ ហើយក្រុមហ៊ុន AutoServe Cambodia Ltd គឺជាក្រុមហ៊ុនមួយដែលទទួលបានសិទ្ធិចែកចាយស្របច្បាប់នូវផលិតផល Denso Orignal នៅក្នុងប្រទេសកម្ពុជា។
លោក Kimihiko Osumi បានបន្តថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនមួយចំនួនបាននាំចូលផលិតផល Denso ក្លែងក្លាយហើយអះអាងថាពួកគេ ជាអ្នកទទួលបានសិទ្ធិចែកចាយស្របច្បាប់ទៅលើផលិតផល Denso។ ប៉ុន្តែលោក Osumi បានប្រកាសថា ពួកគេកំពុងលក់នូវផលិតផល Denso ក្លែងក្លាយ។ ដូច្នេះសូមអ្នកប្រើប្រាស់រថយន្តទាំងអស់ អញ្ជើញទិញពីក្រុមហ៊ុន AutoServe ជាមួយផលិតផល Denso Orignal។
លោក Kimihiko Osumi បានបន្តទៀតថា នៅក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន Denso បានប្រារព្ធខួបទី២០ នៃប្រភេទប៊ូហ្ស៊ី Iridium។
លោក Steven Sim អ្នកគ្រប់គ្រងការអភិវឌ្ឍអាជីវកម្ម បានថ្លែងថា ពិតជារីករាយណាស់ក្នុងការសហការអាជីវកម្មជាមួយក្រុមហ៊ុន Denso សំរាប់រយៈពេលបាំ្រពីរឆ្នាំកន្លងមកនេះ ហើយយើងសង្ឃឹមថាអតិថិជនទាំងអស់នឹងបន្តការគាំទ្របន្ថែមទៀត។ ជាមួយនឹង AutoServe ដែលជាក្រុមហ៊ុនផ្គត់ផ្គង់នូវផលិតផល Denso ពិតប្រាដក១០០ភាគរយ តាមរយៈអ្នកទទួលសិទ្ធិចែកចាយស្របច្បាប់ Denso។
លោក Steven Sim បានបន្តថា ជាមួយក្រុមហ៊ុន Autoserve យើងសង្ឃឹមថាអ្នកនឹងពេញចិត្តជាមួយនឹងផលិតផល ដែលមានគុណភាពខ្ពស់ និងសេវាកម្មល្អផងដែរ៕