(សៀមរាប)៖ នៅពេលនេះអគ្គិភ័យ បាននឹងកំពុងឆាបឆេះរោងមហោស្រពអាណាចក្រអង្គរ នៅក្រុងសៀមរាប។ រថយន្តពន្លត់អគ្គិភ័យកំពុងអន្តរាគមន៍។
តាមសេចក្តីរាយការណ៍ពីខេត្តសៀមរាប បានឲ្យដឹងថា រោងមហោស្រពនេះទើបនឹងកសាងរួចរាល់នាពេលថ្មីៗកន្លងទៅនេះ។
ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ គេសង្កេតឃើញវត្តមានលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ចុះទៅទីតាំងកើតហេតុ ដើម្បីបញ្ជាប្រតិបត្ដិសង្គ្រោះនេះផងដែរ៕