(ភ្នំពេញ)៖ នៅថ្ងៃស្រុក ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញពាត្តិថ្កោលទោស ដែលមានខ្លឹមសារដូចខាងក្រោម៖

* កងរាជអាវុធហត្ថ ធ្វើការថ្កោលទោសដាច់អហង្ការចំពោះទង្វើថោកទាប ក្បត់ជាតិ ក្បត់ប្រជាជន​របស់ទណ្ឌិត សម រង្ស៊ី ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់ទឹកដីខ្មែរចំនួន៤ខេត្ត ឱ្យទៅបរទេស។
* កងរាជអាវុធហត្ថ គាំទ្រទាំងស្រុង ចំណាត់ការផ្នែកនីតិវិធីរបស់រាជរដ្ឋាភិបាល ទៅលើជនក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី។
* កងរាជអាវុធហត្ថ ត្រៀមខ្លួនធ្វើពលិកម្មដោយទឹកចិត្តអង់អាចក្លាហាន ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារទឹកដី ប្រជាជន និងសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ៕