(ភ្នំពេញ)៖ ផ្សារច្បារអំពៅ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្តាលរាត្រីរំលងអាធ្រាត្រចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដោយបំផ្លិចបំផ្លាញតូប និងទ្រព្យសម្បត្តិរបស់អាជីវករអស់យ៉ាងច្រើនសន្ធឹកសន្ធាប់។

ថ្លែងរាយការណ៍និងផ្សាយផ្ទាល់ពីកន្លែងកើតហេតុ ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅក្នុងហេតុការណ៍នោះមានលឺសូរសម្លេងផ្ទុះហ្គាស និងមានមនុស្សជាប់នៅក្នុងរបងផងដែរ ប៉ុន្តែត្រូវបានបាញ់ទឹកជួយសង្រ្គោះឲ្យចាកចេញពីខាងក្នុងទាន់ពេល។ មូលហេតុនៃការឆេះនេះមិនទាន់ដឹងមូលហេតុនៅឡើយនោះទេ។

រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីអន្តរាគមន៍ ដោយវត្តមានរបស់អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញផងដែរ។

សូមរង់ចាំព័ត៌មានលម្អិត៖