(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, លោក និល រដ្ឋា, លោក ពោជ លីគឹមហ៊ុន និងកញ្ញា កុសល ជីឡាង៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចាកចេញពីទឹកដីកម្ពុជាហើយ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ខណៈប្រជាពលរដ្ឋខ្មែរអូស្ត្រាលីខ្ទង់ពាន់នាក់កំពុងរង់ចាំស្វាគមន៍យ៉ាងអន្ទះសា
២៖ តុលាការកំពូល កាត់ទោសលោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ ពិន័យប្រាក់១០លានរៀល, សងជំងឺចិត្ត១០០រៀល ហើយបិទផ្លូវតវ៉ា ករណីបរិហារកេរ្តិ៍ និងញុះញង់លើ សម្តេចតេជោ ហ៊ុន សែន
៣៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវលើកស្ទួយវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឲ្យកាន់តែខ្លាំងក្លា ដើម្បីពន្លឿន និងពង្រីកកំណើនសេដ្ឋកិច្ច និងចូលរួមជាមួយពិភពលោកដោយស្មើភាព និងស្មើសិទ្ធិ
៤៖ តំណាងកម្ពុជាប្រចាំ UN៖ កម្ពុជាប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍ទាំងទ្បាយ ដែលបង្កប់ទៅដោយចរិតនយោបាយនៅពីក្រោយ
៥៖ លោកស្រី រ៉ូណា ស្មីត លើកសរសើរពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា
៦៖ សេចក្តីប្រកាស៖ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ បញ្ជាក់ថា កម្ពុជារីកចម្រើនជាច្រើន ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស
៧៖ អ្នកនាំពាក្យគណបក្សកាន់អំណាច៖ លោក សម រង្ស៉ី ជាមនុស្សខូច ទើបក្រុមហ៊ុន Facebook ទាត់ចោលពាក្យបណ្តឹង
៨៖ គណៈកម្មាធិការសំរបសំរួលខ្មែរកម្ពុជាក្រោម ដែលមានសមាជិកជិត៥ម៉ឺននាក់ ថ្កោលទោសខ្លាំងៗ ចំពោះក្រុមក្បត់ជាតិ សម រង្ស៊ី ដែលត្រៀមធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន នៅអូស្រ្តាលី
៩៖ ឱកាសក្លាយជាសមាជិកព្រឹទ្ធសភាបានមកដល់ហើយ! ប្រជាពលរដ្ឋខ្មែរ ដែលចង់ក្លាយជាសមាជិកព្រឹទ្ធសភា សូមទៅដាក់ពាក្យចាប់ពីថ្ងៃស្អែក
១០៖ ដីនៅជិតៗតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ខេត្តកណ្តាល បន្តមានហាងឆេងខ្ពស់តម្លៃកន្លែងខ្លះ ៥០ដុល្លារ រហូតដល់ ៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ
* ព័ត៌មានអន្តរជាតិ ( International News)
១៖ បែកធ្លាយមូលហេតុធំមួយ «ដែលបានជម្រុញឲ្យ ដូណាល់ ត្រាំ បណ្តេញរដ្ឋមន្ត្រីការបរទេស រិច ធីល្លឺសុន ចេញពីតំណែង» ដោយមិនស្ទាក់ស្ទើរ!
២៖ ស្ទង់មតិ៖ ប្រជាជនកូរ៉េខាងត្បូង មិនជឿថាលោកគីម ជុងអ៊ុន មានចិត្តស្មោះលុបបំបាត់អាវុធនុយក្លេអ៊ែរ
៣៖ ប្រវត្តិសាស្ត្រថ្មីនៅអាល្លឺម៉ង់! លោកស្រី Merkel នៅទីបំផុតអាចបន្តកាន់អំណាចនាអាណត្តិទី ៤ ក្រោយទទួលបានសំឡេងគ្រប់គ្រាន់ក្នុងសភា!
៤៖ សហរដ្ឋអាមេរិកចោទរុស្ស៊ីចំៗតែម្តងថា ជាអ្នកបំពុលអតីតមន្ត្រីចារកម្មនៅអង់គ្លេស!
៥៖ មហាយក្សចិន «កំពុងបោះទុនវិនិយោគដូចទឹកបាក់ទំនប់ នៅក្នុងរដ្ឋ Alaska សហរដ្ឋអាមេរិក» ដោយផ្តោតលើវិស័យថាមពល!
៦៖ បក្សប្រជាធិបតេយ្យ «កំពុងបង្ខំឲ្យកូនប្រសារលោក ដូណាល់ ត្រាំ ចុះចេញពីតំណែង» ដើម្បីការពារសន្តិសុខជាតិ!
៧៖ សហរដ្ឋអាមេរិកប្រឹងដាក់ទណ្ឌកម្មរុស្ស៊ី តែអ្នកទេសចរអាមេរិក បែរជាសម្រុកទៅលេងរុស្ស៊ី កាន់តែច្រើន! ៕